LIXIN GROUP

ទំនាក់ទំនងនៃសហគ្រាស

អាជីវកម្មភោជនីយដ្ឋាន ─

បង្ហាញភាពស្រស់ស្អាតនៃពិធីជប់លៀង និងរសជាតិឆ្ងាញ់ពិសារ

អាជីវកម្មភោជនីយដ្ឋាន

ម្ហូបអាហារនិងភេសជ្ជៈគឺជាវប្បធម៌សំខាន់ៗដែលទាក់ទងនិងជីវភាពប្រចាំថ្ងៃ ទន្ទឹមនឹងនេះ ក៏ជាគន្លឹះសំខាន់ជំរុញទេសចរណ៍និងទំនាក់ទំនងពាណិជ្ជកម្ម។ LIXIN GROUP បានប្តេជ្ញាបង្កើតវប្បធម៌ម្ហូបអាហារនិងភេសជ្ជៈលំដាប់លេខមួយលើពិភពលោកនៅក្នុងប្រទេសកម្ពុជា ដូច្នេះយើងជ្រើសរើសនូវចុងភៅអន្ដរជាតិនិងបន្តជាអាជីវកម្មគំរូដើម្បីជោគជ័យនៅវិស័យអាជីវកម្មម្ហូបអាហារអន្តរជាតិ យើងយកចិត្តទុកដាក់ជាពិសេសចំពោះគ្រឿងផ្សំ ការតុបតែង និងបរិយាកាសប្រកបដោយសេវាកម្មផ្កាយ5 និងការកែប្រែរចនាសម្ព័ន្ធទាំងមូលអាជីវកម្មអោយកាន់តែលំអិត បានបង្កើតជាម៉ាកភោជនីយដ្ឋានល្បីឈ្មោះដែលឥស្សរជនវិស័យនយោបាយនិងពាណិជ្ជកម្មចូលចិត្ត ដូចជា「Golden Formosa Restaurant」、「Liu Ge Restaurant」、ជាដើម។ ពេលអនាគត យើងនឹងបន្តនាំចូលម៉ាកម្ហូបអាហារអន្តរជាតិបន្ថែមទៀត ដើម្បីឱ្យភ្ញៀវកិត្តិយសទូទាំងពិភពលោកអាចទទួលបាននូវរសជាតិមិនអាចបំភ្លេចបាន។ យើងសង្ឃឹមថា តាមរយៈដំណើរការប្លែកៗរបស់ LIXIN GROUP អាចលើកកម្ពស់និងកែលម្អអាជីវកម្មភោជនីយដ្ឋាននៅកម្ពុជា។

Luzhou Laojiao

ដើម្បីរំលឹកដល់បច្ចេកទេសលក្ខណៈប្រពៃណីនៃ 1573 Luzhou Laojiao ត្រូវបានដាក់បញ្ចូលក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោកនិងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីពិភពលោករបស់អង្គការសហប្រជាជាតិ ដែលជាស្រាកំរិតខ្ពស់បំផុត ។ ជាពិសេសវាមាន អាយុកាលជាង440ឆ្នាំមកហើយ បន្ទាប់ពីបានឆ្លងកាត់ជំនាន់ទី 23 វានៅតែរក្សារាល់គុណភាពនៃGuojiao 1573 ដ៏អស្ចារ្យដែលជារសជាតិឆើតឆាយផ្អែមនិងស្រស់ស្រាយ។ វាជាស្រាស្តង់ដារត្រូវបានទទួលស្គាល់ជាស្រាតំណាងឱ្យស្រាកម្រិតខ្ពស់មានគុណភាពនិងរសជាតិល្អបំផុតនៃស្រាចិន។

  • Luzhou Laojiao
  • Luzhou Laojiao
  • Luzhou Laojiao

Batumi Red Wine

ស្រាក្រហម Batumi គឺជាម៉ាកស្រាក្រហមដ៏ល្បីរបស់ LIXIN Group មកពីហ្សកហ្ស៊ី ដែលជាប្រភពដើមនៃស្រាក្រហមនៅលើពិភពលោក ដែលមានអាយុកាល 8,000 ឆ្នាំ និងមានវប្បធម៌ស្រាយ៉ាងជ្រាលជ្រៅ។ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ 1962 មក Batumi Red Wine Wine Winery បានឈ្នះពានរង្វាន់អន្តរជាតិជាច្រើនដូចជា Decanter, IWSC, IWC, Mondial, Berlin Wine Trophy និជាដើម។ដោយសារតែអ្នកផលិតស្រាដែលមានទេពកោសល្យ រួមបញ្ចូលពូជទំពាំងបាយជូប្លែកៗ ប្រកបដោយភាពច្នៃប្រឌិតនៃវិធីសាស្ត្រប្រពៃណី និងបច្ចេកវិទ្យាទំនើបៗ។

  • Batumi Red Wine

Pernod Ricard (Cambodia Agent)

Pernod Ricard គឺជាអ្នកជំនួញស្រាលំដាប់កំពូលមួយរបស់ពិភពលោក ដែលមានម៉ាកយីហោល្បីជាង 240 ដូចជា Martell, Chivas Regal និង Ballantine's នៅក្នុងប្រទេសនិងតំបន់ជាង 160 ហើយវាជាម៉ាកស្រាឈានមុខគេមួយក្នុងចំណោមស្រាទាំង16 ហើយជាក្រុមហ៊ុនស្រាមួយក្នុងចំណោមក្រុមហ៊ុនស្រាកំពូលទាំង 100 នៅលើពិភពលោក និងទទួលបានកេរ្តិ៍ឈ្មោះខ្ពស់នៅក្នុងឧស្សាហកម្មចែកចាយផលិតផលស្រា។

  • Pernod Ricard (Cambodia Agent)

Xifengjiu(Cambodia General Agent)

ស្រាដ៏ល្បីមួយក្នុងចំណោមស្រាទាំងបួនរបស់ចិន Xifeng Jiu។ វាមានដើមកំណើតប្រហែល 3000 ឆ្នាំមុន ក្នុងកំឡុងឆ្នាំចុងក្រោយនៃរាជវង្ស Yin និង Shang មានការរីកចំរើនក្នុងរជ្ជកាល Zhou និង Qin និងបានវិវត្តន៍ក្នុងភាពរុងរឿងក្នុងកំឡុងរាជវង្ស Tang និង Song។វាមានលក្ខណៈ "ស្រទន់ និង ឆើតឆាយ" "ផ្អែម និង ស្រស់ស្រាយ" " រសជាតិសុីជម្រៅគ្នា" និង "កន្ទុយស្អាត និងវែង" គឺជាឃ្លាទាំងអស់ដែលប្រើដើម្បីពណ៌នាអំពីក្លិនស្រាដ៏ឈ្ងុយ។

  • Xifengjiu(Cambodia General Agent)

AUSWAN CREEK(Cambodia General Agent)

AUSWAN CREEK គឺជាម៉ាកស្រាមួយក្នុងចំណោមម៉ាកស្រាកំពូលទាំងដប់នៅក្នុងប្រទេសអូស្ត្រាលី ដែលកាន់កាប់រាល់តំណភ្ជាប់នៃខ្សែសង្វាក់ឧស្សាហកម្មស្រាអូស្ត្រាលី រួមទាំងការដាំទំពាំងបាយជូរដែលមានគុណភាពខ្ពស់ កន្លែងផលិតស្រា ការផលិតស្រា និងដប។ ចំការទំពាំងបាយជូរមានទីតាំងនៅតំបន់ផលិតដ៏ឆ្នើមដូចជា Barossa Valley, McLaren Vale និង Margaret River Valley ពួកគេអាចផលិតស្រាបានចំនួន 4,000 ធុងជារៀងរាល់ឆ្នាំ ហើយជាស្រាដែលមានឥទ្ធិពលខ្ពស់ដែលត្រូវបានប្រើប្រាស់សម្រាប់ផ្នែកការទូតអូស្ត្រាលី។

  • AUSWAN CREEK(Cambodia General Agent)

AICE Ice Cream

ក្រុមហ៊ុន HANA JIA ER CO., LTD.ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ LIXIN Group គឺជាអ្នកចែកចាយផលិតផលខ្សែសង្វាក់ត្រជាក់ដែលត្រូវបានអនុញ្ញាតដោយម៉ាកការ៉េម AICE នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនសិង្ហបុរី AICE បានគ្រប់គ្រងទីផ្សារការ៉េមឥណ្ឌូនេស៊ីក្នុងរយៈពេលត្រឹមតែ 3 ឆ្នាំបន្ទាប់ពីការបើកដំណើរការរបស់ខ្លួន។ នៅឆ្នាំ 2021 ការលក់របស់ក្រុមហ៊ុនបានឈានដល់ 520 លានដុល្លារ។ ព្រឹត្តិការណ៍ Asian Games 2018 នៅទីក្រុង Jakarta Palembang រួមបញ្ចូលម៉ាកការ៉េមនេះជាអ្នកឧបត្ថម្ភផ្លូវការរបស់ខ្លួននិងជាអ្នកឧបត្ថម្ភផ្តាច់មុខនៃការ៉េម FIFA World Cup 2022 នៅប្រទេសកាតា។

  • AICE Ice Cream

Golden Formosa Restaurant

វប្បធម៌ម្ហូបអាហាររបស់ជនជាតិចិនមានប្រវត្តិដ៏យូរជាមួយនឹងប្រភពដ៏ជ្រាលជ្រៅ។ រសជាតិមិនត្រឹមតែល្បីនៅក្នុងប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្រៅប្រទេសទៀតផង។Golden Formosa Restaurant យកចិត្តទុកដាក់ទៅលើគ្រឿងផ្សំស្រស់ៗ ដែលមានគុណភាពខ្ពស់ ដើម្បីបំពេញនូវរសជាតិពិតប្រាកដនៃអាហារ។

  • Golden Formosa Restaurant
  • Golden Formosa Restaurant
  • Golden Formosa Restaurant

GASTROWAVE BUFFET

ភោជនីយដ្ឋាន GASTROWAVE BUFFET មានទីតាំងនៅទីក្រុង Batumi ប្រទេសហ្សកហ្ស៊ី។ ភោជនីយដ្ឋាន នេះមានភាពល្បីល្បាញដោយសារស្ថាបត្យកម្មស្ថាបត្យកម្មដ៏ប្លែក និងមុខម្ហូបពិសេសៗ ព្រមទាំងមានបរិយាកាសអេកូឡូស៊ីដែលបំផុសគំនិតដោយព្រៃតែមួយគត់ និងបំពេញបន្ថែមដោយធាតុផ្សំនៃវប្បធម៌ហ្សកហ្ស៊ី និងឯកទេសធ្វើម្ហូបអាស៊ី ដោយផ្តល់ជូនអតិថិជននូវបទពិសោធន៍ទទួលទានអាហារដែលមិនអាចបំភ្លេចបានតាមរយៈសេវាកម្មប៊ូហ្វេ។

  • GASTROWAVE BUFFET

ភោជនីយដ្ឋានគ្រឿងសមុទ្រLiu-Ge

ភោជនីយដ្ឋានLiu-Ge គាំទ្រវិធីសាស្រ្តបរិភោគអាហារដោយវិធីសុខភាព បានលះបង់វិធីសាស្រ្តធ្វើម្ហូប ដូចជាចៀន ឆា ចម្អិនជាដើម ហើយយកចិត្តទុកដាក់ចំពោះរសជាតិដើម យើងប្រើប្រាស់ចំហាយសម្ពាធខ្ពស់ធ្វើឱ្យគ្រឿងសមុទ្រលូតឆ្អិនឆាប់រហ័ស រក្សាទុករសជាតិផ្អែមនិងស៊ុប លើធ្នើរចំហុយអាចចំហុយម្ហូបអាហារខុសពីគ្នា អាចរក្សាទុករសជាតិម្ហូបអាហារ ក្រោមចំហុយដែលមានកំដៅខ្ពស់ អាចស្រូបយកទឹកហួសពេក ចំហាយក្តៅសាយ​ភាយក្លិនរសគ្រប់ប្រភេទ ហើយបន្សល់ធាតុល្អជាងគេក្នុងបាតបបរ យកមកដាំបបរគ្រឿងសមុទ្រ ឆ្នាំងមួយ មានរបៀបបរិភោគពីរយ៉ាង។ វិធីសាស្រ្តបរិភោគបែបនេះត្រូវភ្ញៀវកោតសរសើរខ្លាំង ភោជនីយដ្ឋានLiu-Ge មានគ្រឿងសមុទ្រច្រើនប្រភេទ យើងបានជ្រើសរើសគ្រឿងសមុទ្រថ្លៃថ្នូរគ្រប់បែបយ៉ាង ហើយដឹកជញ្ជូនដោយអាកាសរាល់ថ្ងៃ។

  • ភោជនីយដ្ឋានគ្រឿងសមុទ្រLiu-Ge
  • ភោជនីយដ្ឋានគ្រឿងសមុទ្រLiu-Ge
  • ភោជនីយដ្ឋានគ្រឿងសមុទ្រLiu-Ge