LIXIN GROUP

កថារបស់អាជីវករ

អ្នកគ្រប់គ្រង

ខិតខំប្រឹងប្រែង ចាប់យកឱកាស
 

កម្ពុជាជាប្រទេសមួយដែលសំបូរទៅដោយធនធានមនុស្ស និងប្រវត្តិសាស្រ្ត ក្រោមការដឹកនាំដ៏ខ្ជាប់ខ្ជួនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រទេសកម្ពុជាត្រូវបានចាត់ទុកថាជាប្រទេសមួយដែលត្រូវបានគេវាយតម្លៃខ្ពស់ និងស័ក្តិសមបំផុតសម្រាប់ប្រទេសវិនិយោគក្នុងចំណោមអាស៊ានទាំង 10 ។

គុណសម្បត្តិរបស់កម្ពុជា មានដូចជាមានទំនាក់ទំនងជិតស្និទ្ធិបំផុតជាមួយជនជាតិចិនបើកចំហឲ្យដើមទុនបរទេសកាន់ភាគហ៊ុន 100% ចរន្តហិរញ្ញវត្ថុ មិនកំរិតរូបិយប័ណ្ណបរទេសជាដើម ធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដែលមានសក្តានុពលអភិវឌ្ឍន៍ខ្ពស់ជាងគេនៅអាស៊ីអាគ្នេយ៍!

 

ការអភិវឌ្ឍន៍ដី និងពន្លឿនការសាងសង់ឧស្សាហកម្មផ្សេងៗ

 

ការអភិវឌ្ឍដីធ្លី ការរៀបចំទីក្រុងនិងកែលម្អរចនាសម្ព័ន្ធទីក្រុងទាំងមូល នឹងបង្កើតឱកាសការងារកាន់តែច្រើន ព្រមទាំងជំរុញនិងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាជំរុញការអភិវឌ្ឍន៍វិស័យកម្សាន្ត សេដ្ឋកិច្ចនិងវប្បធម៌និងឧស្សាហកម្មផ្សេងៗទៀត។

ក្រោមការជំរុញរួមគ្នារបស់ក្រុមហ៊ុនក្នុងស្រុកជាច្រើន LIXIN GROUP បានរៀបចំជាបន្តបន្ទាប់នូវផែនការអភិវឌ្ឍន៍ជាច្រើនដំណាក់កាលនៅទូទាំងប្រទេសកម្ពុជា។ នៅពេលអនាគត អគារនៅទីក្រុងដែលសាងសង់ដោយ LIXIN GROUP នឹងបន្តចាក់ឫសយ៉ាងជ្រៅនៅក្នុងទឹកដីនេះ ហើយជម្រុញឲ្យប្រទេសកម្ពុជាបោះជំហានឆ្ពោះទៅកាន់ឆាកអន្តរជាតិថ្មី។

 

ទទួលសមិទ្ធផលល្អ​ ជាមួយទំនាក់ទំនងជាច្រើន

 

បន្ទាប់ពីការរីកចម្រើន និងការធ្វើសមាហរណកម្មវប្បធម៌អស់រយៈពេលយ៉ាងយូរមក LIXIN GROUP បានពង្រីកអាជីវកម្មនៅវិស័យធំៗទាំង៨ពាសពេញប្រទេសកម្ពុជា។

ឥឡូវនេះ បណ្តាប្រទេសនៅពិភពលោកបានឃើញការផ្លាស់ប្តូរនៅប្រទេសនេះ។ អង្គការអន្តរប្រទេសនានាបានលើកឡើងផែនការអន្តរជាតិជាច្រើនជាបន្តបន្ទាប់ ដូចជាខ្សែក្រវាត់មួយផ្លូវមួយដែលលើកឡើងដោយប្រទេសចិន AEC RCEP TPP ជាដើម សុទ្ធតែរួមបញ្ចូលកម្ពុជាជាគម្រោងស្នូលមួយ។

បច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយស្ថិតនៅស្ថានភាពដែលមានលទ្ធភាពអាចផ្លាស់ប្តូរលំដាប់ប្រទេសអំណាច ហើយ LIXIN GROUP នឹងរីកចម្រើនកាន់តែល្អប្រសើរ ក្រោយពីបានកាន់កាប់ឱកាសមុនគេ។

ពេលអនាគត យើងនឹងបន្តជំរុញអាជីវកម្មផ្សេងៗ ហើយនាំមកនូវការកែប្រែនិងឱកាសកាន់តែច្រើនជូនដល់ប្រទេសកម្ពុជា។

នាយកប្រតិបត្តិ