ព្រឹត្តិការណ៍ដេញថ្លៃសប្បុរសធម៌ "Infinity" របស់ LIXIN CEO Center និង TRIBE Gallery បានបញ្ចប់ដោយជោគជ័យ
ពត៌មានថ្មីៗ
ពត៌មានថ្មីៗ
2024-09-16
ព្រឹត្តិការណ៍ដេញថ្លៃសប្បុរសធម៌ "Infinity" របស់ LIXIN CEO Center និង TRIBE Gallery បានបញ្ចប់ដោយជោគជ័យ
កាលពីថ្ងៃទី 13 ខែកញ្ញា កម្មវិធីដេញថ្លៃសប្បុរសធម៌ "Infinity" របស់ LIXIN CEO Center បានបញ្ចប់ដោយជោគជ័យ ដោយមានការចូលរួមពីសិល្បករនិងសប្បុរសជនជាច្រើន។ ព្រឹត្តិការណ៍នេះត្រូវបានសហការរៀបចំដោយ LIXIN CEO Center និង Nat Di Maggio ប្រធានវិចិត្រសាល TRIBE ព្រមទាំងមានការឧបត្ថម្ភពី Lotus Dance Studio, Botanico Brewing Company, Goel Community និង Fat Passion ផងដែរ។ ការតាំងពិព័រណ៍នេះនឹងដំណើរការរហូតដល់ថ្ងៃទី 16 ខែតុលា ដោយអញ្ជើញអ្នកចូលចិត្តសិល្បៈមកស្វែងយល់ពីស្នាដែនានា ខណៈពេលដែលចូលរួមចំនែកជួយដល់កុមារដែលមានជំងឺមហារីក។ ប្រាក់ចំណូលទាំងអស់ដែលបានមកពីការដេញថ្លៃនឹងត្រូវបរិច្ចាគទៅអង្គការសប្បុរសធម៌ ជាពិសេសដើម្បីផ្តល់មូលនិធិសម្រាប់ថ្លៃព្យាបាលកុមារទាំងនេះផងដែរ។ភ្ញៀវបានចូលរួមយ៉ាងសកម្មក្នុងការដេញថ្លៃ ដែលធ្វើអោយព្រឹត្តិការណ៍នេះពោរពេញទៅដោយទឹកចិត្តសប្បុរសធម៌។ LIXIN CEO Center នៅតែបន្តជាកន្លែងសិល្បៈដ៏ងប់ងល់ និងស្វាហាប់ដោយប្តេជ្ញាចិត្តក្នុងការធ្វើឱ្យមានឥទ្ធិពលវិជ្ជមាននៅក្នុងសង្គម។