ទីក្រុង SNC Sihanoukville New City of LIXIN - ពិធីបើកសម្ពោធសាលពិព័រណ៌ Platinum Coast និងពិធីបើកអេក្រង់ Glasses-Free 3D លើកដំបូងនៅប្រទេសកម្ពុជាបានប្រព្រឹត្តទៅដោយជោគជ័យ
ពត៌មានថ្មីៗ
ពត៌មានថ្មីៗ
2023-04-18
ទីក្រុង SNC Sihanoukville New City of LIXIN - ពិធីបើកសម្ពោធសាលពិព័រណ៌ Platinum Coast និងពិធីបើកអេក្រង់ Glasses-Free 3D លើកដំបូងនៅប្រទេសកម្ពុជាបានប្រព្រឹត្តទៅដោយជោគជ័យ
កាលពីថ្ងៃទី08 ខែមេសា ពិធីបើកសម្ពោធសាលពិព័រណ៍ Platinum Coast ដែលជាមជ្ឈមណ្ឌលឆ្នេរសមុទ្រលំដាប់ពិភពលោកដែលដំណើរការដំបូងគេនៅតំបន់ទីក្រុង SNC ថ្មី និងពិធីបើកបង្ហាញអេក្រង់ Glasses-Free 3D ដំបូងគេក្នុងប្រទេសកម្ពុជាត្រូវបានប្រារព្ធឡើងដោយជោគជ័យ។ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ឯកឧត្តម អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក ឯកឧត្តម គូ សាមម៉ឺឌី ជំនួយការលោកនាយករដ្ឋមន្ត្រី ប្រធានសភាពាណិជ្ជកម្មទូទៅប្រទេសកម្ពុជានៃទីក្រុងសៀងហៃ លោក Cao Jun ប្រធានក្រុមហ៊ុន Honchen Group លោក Kevin Hsu នាយកប្រតិបត្តិមហ៊ុន LIXIN Group រួមទាំងថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសផ្សេងទៀតបានចូលរួមក្នុងពិធីសម្ពោធ ដើម្បីធ្វើជាសាក្សីនៃការបើកសម្ពោធជាផ្លូវការនៃអេក្រង់ Glasses-Free 3D ដំបូងគេនៅកម្ពុជា។
Platinum Coast នាំមកនូវទស្សនីយភាពដ៏អស្ចារ្យដល់ក្រុងព្រះសីហនុ វាជាការចាប់កំណើតនៃទីតាំងថ្មីដ៏ទាន់សម័យក្នុងក្រុងព្រះសីហនុ ហើយវាក៏ជាឱកាសដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍ក្រុងព្រះសីហនុដែរ។
ឥឡូវនេះ ប្រទេសចិនបានបើកដំណើរការពេញលេញហើយ នៅឆ្នាំ 2023 ខេត្តព្រះសីហនុនឹងរៀបចំព្រឹត្តិការណ៍ខ្នាតធំជាច្រើនដូចជា ការប្រណាំងទូកក្តោងអន្តរជាតិ ទ្រីយ៉ាត្លុង និងការប្រណាំងកង់។
លើសពីនេះ ផ្សារទំនើប AEON ដំបូងគេក្នុងខេត្តព្រះសីហនុក៏មានគម្រោងសាងសង់នៅជិតព្រលានយន្តហោះក្រុងព្រះសីហនុផងដែរ វានឹងជំរុញឱ្យមានលំហូរអ្នកដំណើរ និងការអភិវឌ្ឍន៍ទីក្រុង។
Platinum Coast ស្ថិតនៅលើផ្លូវតែមួយគត់ដែលចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិទៅកាន់ទីក្រុង ហើយវាក៏ជាមជ្ឈមណ្ឌលពាណិជ្ជកម្មខ្នាតធំតែមួយគត់ក្នុងចម្ងាយ 20 គីឡូម៉ែត្រ។ ក្នុងដំណាក់កាលទីពីរ សណ្ឋាគារលំដាប់ផ្កាយ4ចំនួនពីរ និងផ្សារទំនើបខ្នាតធំបានចាប់ផ្តើមដំណើរការសាងសង់ហើយ នេះនឹងជំរុញឱ្យដល់វិស័យទេសចរណ៍និង បង្កើតឱកាសក្នុងការអភិវឌ្ឍន៍។
លោក Kevin Hsu នាយកប្រតិបត្តិនៃក្រុមហ៊ុន LIXIN Group បានសម្តែងការអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះការបើកសម្ពោធសាលពិព័រណ៍ Platinum Coast! លោកបាននិយាយថា Platinum Coast គឺជាគម្រោងរមណីយដ្ឋានឆ្នេរគុណភាពខ្ពស់លំដាប់ពិភពលោក ដែលសហការបង្កើតឡើងដោយក្រុមហ៊ុន LIXIN Group និង Honchen Group ហើយវាក៏ជាតំបន់ឆ្នេរសមុទ្រដំបូងគេនៅតំបន់ SNC Sihanoukville New City of LIXIN។ ជាមួយនឹងការបញ្ចប់ជាបន្តបន្ទាប់នៃគម្រោងធំៗ ទីក្រុង SNC មិនត្រឹមតែជាមជ្ឈមណ្ឌលទីក្រុងថ្មីដ៏សំខាន់របស់ក្រុងព្រះសីហនុនាពេលអនាគត ហើយក៏ជាគោលដៅទេសចរណ៍វប្បធម៌អេកូឡូស៊ីសកលលោកដែលទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្មអាស៊ីអាគ្នេយ៍នៃគម្រោង“ផ្លូវមួយខ្សែក្រវ៉ាត់មួយ”។ ក្រុមហ៊ុន LIXIN Group និង Honchen Group បានចាប់ដៃគ្នានាំយកនូវកម្មវិធីដ៏អស្ចារ្យមួយជូនទស្សនិកជនជាមួយនឹងបច្ចេកវិទ្យាឈានមុខគេដែលមិនធ្លាប់មានពីមុនមកក្នុងប្រទេសកម្ពុជា។ ឈុតឆាក 3D ជាក់ស្តែងដែលអាចមើលដោយផ្ទាល់ភ្នែក ទិដ្ឋភាពទាំងនេះហាក់ដូចជាលេចឡើងនៅពីមុខលោកអ្នក ទទួលបានការកោតសសើរលាន់មាត់ នាំមកជូននូវបទពិសោធន៍ទស្សនាដ៏ស៊ីជម្រៅដល់ទស្សនិកជន ។