ប្រទេសកម្ពុជា - ប្រទេសតូចមួយដែលមានបេះដូងធំ
ពត៌មានថ្មីៗ
ពត៌មានថ្មីៗ
2023-06-14
ប្រទេសកម្ពុជា - ប្រទេសតូចមួយដែលមានបេះដូងធំ
វិមានមួយនឹងត្រូវសាងសង់នៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីរំលឹកដល់ការទទួលស្វាគមន៍នៃនាវា Westerdam កាលពីខែកុម្ភៈ ឆ្នាំ2020 បន្ទាប់ពីប្រទេសចំនួនប្រាំមួយបានបដិសេធមិនឱ្យនាវានេះចូលចត ដោយសារមានការព្រួយបារម្ភអំពីការរាតត្បាតនៃមេរោគកូវីដ-19។ពេលនោះ នាវាទេសចរណ៍ MS Westerdam ដែលផ្ទុកមនុស្សចំនួន 2.257 នាក់ បានចំណាយពេលនៅលើសមុទ្រជិត 2 សប្តាហ៍ ព្រោះតែចរចាស្វែងរកកំពង់ផែសម្រាប់ចូលចតមិនបាន។ ដើមឡើយនាវាមានគោសដៅទៅកាន់ប្រទេសជប៉ុន ប៉ុន្តែដោយសារប្រទេសទាំងនេះមានក្តីបារម្ភពីគ្រោះថ្នាក់នៃមេរោគកូវីដ-19 ក៏បានបដិសេដមិនឱ្យនាវាចូលចត។ ទីបំផុតនាវាត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុ នៅថ្ងៃទី13 ខែកុម្ភៈ ឆ្នាំ2020។
បន្ទាប់ពីមកដល់ប្រទេសកម្ពុជា អ្នកដំណើរក្រុមទីមួយបានចុះពីលើនាវា «Westerdam» ក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ហើយត្រូវបានទទួលស្វាគមន៍ដោយផ្ទាល់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
ទង្វើបែបនេះទទួលបានការកោតសរសើរពីបណ្តាប្រទេសជុំវិញពិភពលោក ដោយអង្គការសុខភាពពិភពលោកបានហៅប្រទេសកម្ពុជាថាជាប្រទេសតូច ប៉ុន្តែមានបេះដូងធំ។