សហការរវាង LIXIN Group & CLOUD FUTURE នឹងរួមគ្នាកសាងសករាជថ្មីនៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍

ពត៌មានថ្មីៗ
ពត៌មានថ្មីៗ
ដំណឹងអាជីវកម្មថ្មីៗព័ត៌មានក្រុមហ៊ុននិងព័ត៌មានសេដ្ឋកិច្ច
ត្រឡប់ក្រោយ
ពត៌មានថ្មីៗ 2023-05-30

សហការរវាង LIXIN Group & CLOUD FUTURE នឹងរួមគ្នាកសាងសករាជថ្មីនៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍

នៅថ្ងៃទី 27 ខែឧសភា ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាង LIXIN Group និងក្រុមហ៊ុន CLOUD FUTURE ត្រូវបានប្រារព្ធឡើងដោយជោគជ័យនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន LIXIN Group ។ លោក Kevin Hsu នាយកប្រតិបត្តិក្រុមហ៊ុន LIXIN Group លោកស្រី Wang Wei នាយកប្រតិបត្តិក្រុមហ៊ុន CLOUD FUTURE លោក Wang Sheng ប្រធានក្រុមហ៊ុន CLOUD FUTURE ថ្នាក់ដឹកនាំក្រុមហ៊ុន LIXIN Group និង CLOUD FUTURE បានចូលរួមក្នុងពិធីនេះ ដើម្បីចូលរួមសំណះសំណាលពីការស្វែងរកឱកាសថ្មីសម្រាប់ការអភិវឌ្ឍន៍ក្នុងពេលអនាគត និង កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រនៃឧស្សាហកម្មអចលនទ្រព្យកម្ពុជា។ LIXIN Group និង CLOUD FUTURE នឹងសហការយ៉ាងជិតស្និទ្ធនាពេលអនាគត ដើម្បីរួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការស៊ីជម្រៅរវាង LIXIN CEO Center និង Sihanoukville New City of LIXIN ហើយរួមគ្នាបង្កើតអនាគតដ៏ភ្លឺស្វាង។