ភ្ញៀវទេសចរចិនជាង ១៣ម៉ឺននាក់បានចូលមកប្រទេសកម្ពុជាក្នុងឆ្នាំនេះ
ពត៌មានថ្មីៗ
ពត៌មានថ្មីៗ
2023-05-30
ភ្ញៀវទេសចរចិនជាង ១៣ម៉ឺននាក់បានចូលមកប្រទេសកម្ពុជាក្នុងឆ្នាំនេះ
របាយការណ៍ដែលចេញផ្សាយដោយក្រសួងទេសចរណ៍បានបញ្ជាក់ថា កម្ពុជាបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិចំនួន 1,29 លាននាក់នៅក្នុងត្រីមាសទីមួយនៃឆ្នាំ2023 ដែលកើនឡើង 7 ដងបើធៀបនឹងឆ្នាំមុន។នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ភ្ញៀវទេសចរចិនជាង 130,000 នាក់បានចូលមកប្រទេសកម្ពុជា កើនឡើង 12.6 ដងធៀបនឹងចំនួន 9,753 ក្នុងពេលដូចគ្នាកាលពីឆ្នាំមុន។
ប្រទេសថៃជាប្រភពភ្ញៀវទេសចរធំបំផុតដែលមានចំនួនសរុបរហូតដល់ទៅ 424,000នាក់ ដែលកើនឡើង9,7ដងពីមួយឆ្នាំទៅមួយឆ្នាំ។
ប្រទេសវៀតណាមជាប្រភពភ្ញៀវទេសចរទីពីរដែលមាទេសចរសរុបដល់ទៅ 207,000 នាក់ កើនឡើងជិត4ដងពីមួយឆ្នាំទៅមួយឆ្នាំ។
ប្រទេសឡាវគឺជាប្រទេសដែលមានប្រភពទេសចរណ៍ទីបួន ដែលមានភ្ញៀវទេសចរចំនួន 61,000 នាក់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានត្រឹមតែ 465 នាក់ប៉ុណ្ណោះ។
របាយការណ៍ក៏បានចង្អុលបង្ហាញថា ចំនួនអ្នកទេសចរចូលពីតៃវ៉ាន់ ប្រទេសចិន បានកើនឡើងដល់ 14,000 នាក់ កើនឡើង 3.6 ដងធៀបនឹងចំនួន 3,051 ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ចំនួនទេសចរចូលមកប្រទេសតាមផ្លូវអាកាសមានចំនួន 481,000 នាក់ កើនឡើង 4,5 ដងពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងចំណោមនោះ ទេសចរចំនួន 339,000នាក់ មកពីអាកាសយានដ្ឋានភ្នំពេញ (កើនឡើង 3,5ដង) ទេសចរ 138,000នាក់ បានមកពីអាកាសយានដ្ឋានសៀមរាប (កើនឡើង 12ដង) និង 4,245នាក់ មកពីអាកាសយានដ្ឋានខេត្តព្រះសីហនុ (កើនឡើង 1,3ដង)។
ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរបរទេសចំនួន 236,000នាក់ កើនឡើង10ដង ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរ 86,000នាក់ ថយចុះ22% រាជធានីភ្នំពេញ ទទួលបានភ្ញៀវទេសចរ 302,000នាក់ កើនឡើង 1,8 ដង ពីមួយឆ្នាំទៅមួយឆ្នាំ។