ចំនួនភ្ញៀវទេសចរបរទេសដែលមកទស្សនាតំបន់អង្គរបន្តកើនឡើង

ពត៌មានថ្មីៗ
ពត៌មានថ្មីៗ
ដំណឹងអាជីវកម្មថ្មីៗព័ត៌មានក្រុមហ៊ុននិងព័ត៌មានសេដ្ឋកិច្ច
ត្រឡប់ក្រោយ
ពត៌មានថ្មីៗ 2023-11-30

ចំនួនភ្ញៀវទេសចរបរទេសដែលមកទស្សនាតំបន់អង្គរបន្តកើនឡើង

ភ្ញៀវទេសចបរទេសសរុបចំនួន 602,570 នាក់មកពី 193 ប្រទេស បានមកទស្សនាតំបន់អង្គរដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជាក្នុងរយៈពេល10ខែដំបូងនៃឆ្នាំនេះ ដែលកើនឡើង 256% ពី 169,257 នាក់
បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍បានបញ្ជាក់ថា នៅចន្លោះខែមករាដល់ខែតុលាឆ្នាំនេះ ភ្ញៀវទេសចរអន្តរជាតិធដែលបានមកទស្សនាប្រាសាទអង្គរវត្តមានប្រភពមកពីប្រទេសចំនួនបួន គឺសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងចិន។
អ្នកនាំពាក្យក្រសួងទេសចរណ៍ បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) ដែលវិនិយោគដោយចិន និងបើកដំណើរការជាផ្លូវការកាលពីថ្ងៃទី16 ខែវិច្ឆិកា នឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើនមកតំបន់អង្គរ ជាពិសេសពីប្រទេសចិន។