Tinhtinh shop នៃ LIXIN Group បានប្រារព្ធពិធីដាក់បាត្រប្រគេនព្រះសង្ឃមួយពាន់អង្គ ដើម្បីបួងសួងដល់ប្រជាជនទូទាំងពិភពលោក
ពត៌មានថ្មីៗ
ពត៌មានថ្មីៗ
2023-12-08
Tinhtinh shop នៃ LIXIN Group បានប្រារព្ធពិធីដាក់បាត្រប្រគេនព្រះសង្ឃមួយពាន់អង្គ ដើម្បីបួងសួងដល់ប្រជាជនទូទាំងពិភពលោក
នៅថ្ងៃទី 4 ខែធ្នូ ឆ្នាំ 2023 ព្រឹត្តិការណ៍ដាក់បាត្រប្រគេនព្រះសង្ឃមួយពាន់អង្គ ដែលរៀបចំរួមគ្នាដោយប្រៃសណីយ៍កម្ពុជាអុីសូលូសិន Tinhtinh shop នៃ LIXIN Group និងពាណិជ្ជករចិននៅក្នុងប្រទេសកម្ពុជាត្រូវបានប្រារព្ធឡើងដោយជោគជ័យ។ ព្រះតេជគុណជាច្រើនអង្គបានអញ្ជើញជាអធិបតីកម្មពិធីប្រជុំព្រះធម៌ និងអង្គប្រជុំព្រះធម៌ទេសនា។ ព្រះសង្ឃ ១០០០អង្គ ដែលបានយាងមកពីអាស៊ីអាគ្នេយ៍បានសូត្រធម៌ទេសនា ដើម្បីបួងសួងសុំសេចក្តីសុខដល់ប្រជាជនទូទាំងពិភពលោក!ព្រឹត្តិការណ៍លើកនេះគឺជាការប្រគេន និងថ្វាយចង្ហាន់ដល់ព្រះសង្ឃចំនួន ១០០០អង្គ ក្នុងពេលដំណាលគ្នា។ បន្ទាប់ពីទទួលទានចង្ហាន់បួសរួច ព្រះសង្ឃ១០០០អង្គក៏បានទទួលនូវអំណោយមួយចំនួនដូចជាអង្ករ សម្ភារៈប្រើប្រាស់ និងស្បង់ចីពរដែលចែកជូនដោយសប្បុរសជនផងដែរ។
ព្រះពុទ្ធសាសនាបានចាក់ឫសគល់យ៉ាងជ្រាលជ្រៅនៅក្នុងបេះដូងរបស់ប្រជាជនកម្ពុជា។ ចំនែក LIXIN Group ក៏បានអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាងដប់ឆ្នាំមកហើយ ហើយក៏បានចូលរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៍ដែលពាក់ព័ន្ធជាមួយនឹងវប្បធម៌ប្រពៃណីនៅក្នុងប្រទេសដូចជា ព្រឹត្តិការណ៍ប្រកួត "ស្តេចប្រដាល់អង្គរ" និងបានប្រារព្ធកម្មពិធីតាំងពិពណ៌សិល្បៈជាច្រើនលើកច្រើនសារ ដើម្បីលើកកម្ពស់នូវសមិទ្ធផលវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជាបន្ថែមទៀត។