ផ្លូវល្បឿនលឿនទី២របស់កម្ពុជានឹងចាប់ផ្តើមឆាប់ៗនេះ
ពត៌មានថ្មីៗ
ពត៌មានថ្មីៗ
2023-04-26
ផ្លូវល្បឿនលឿនទី២របស់កម្ពុជានឹងចាប់ផ្តើមឆាប់ៗនេះ
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានមានប្រសាសន៍កាលពីថ្ងៃសុក្រថា កម្ពុជានឹងចាប់ផ្តើមសាងសង់ផ្លូវល្បឿនលឿនទីពីរដែលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងបាវិត ក្នុងខេត្តស្វាយរៀង ដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាមនៅថ្ងៃទី៧ ខែមិថុនា។ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មានប្រវែងសរុប 138ឡូម៉ែត្រ រួមទាំងស្ពានឆ្លងកាត់ទន្លេមេគង្គផងដែរ។ គម្រោងនេះគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ 2026 ឬដើមឆ្នាំ 2027។
ក្រុមហ៊ុន China Road and Bridge Corporation ដែលបានសាងសង់ផ្លូវល្បឿនលឿនដំបូងពីភ្នំពេញទៅព្រះសីហនុ នឹងក្លាយជាអ្នកអភិវឌ្ឍផ្លូវល្បឿនលឿនភ្នំពេញ-បាវិតដូចគ្នា។
កម្ពុជាបានដាក់ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុប្រវែង187គីឡូម៉ែត្រតភ្ជាប់រាជធានីជាមួយកំពង់ផែទឹកជ្រៅអន្តរជាតិខេត្តព្រះសីហនុកាលពីខែតុលាឆ្នាំមុន។ បន្ទាប់ពីបើកឲ្យធ្វើចរាចរណ៍រួចមក ចម្ងាយពីភ្នំពេញទៅខេត្តព្រះសីហនុដែលមានរយៈពេលបើកបរ៥ម៉ោងនៅលើផ្លូវជាតិលេខ៤កាលពីមុន ត្រូវបានកាត់បន្ថយមកត្រឹមប្រមាណជា២ម៉ោង។
ចាប់តាំងពីការបើកផ្លូវល្បឿនលឿននេះ លំហូរចរាចរណ៍មានប្រហែល 2.53 លានគ្រឿង ហើយចាប់តាំងពីឆ្នាំ 2023 លំហូរចរាចរណ៍ប្រចាំថ្ងៃជាមធ្យមលើសពី 13,000 គ្រឿង។ មិនត្រឹមតែជួយសន្សំសំចៃប្រេង និងពេលវេលាសម្រាប់អ្នកដំណើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាតាមរយៈការសម្រួលដល់ការដឹកជញ្ជូន និងទេសចរណ៍ផងដែរ។