LIXIN Group ឧបត្ថម្ភដល់ការបោះពុម្ព និងពិធីសម្ពោធផ្សព្វផ្សាយសៀវភៅប្រវត្តិសាស្ត្រនយោបាយអំពីនាយករដ្ឋមន្ត្រីហ៊ុនសែន

ពត៌មានថ្មីៗ
ពត៌មានថ្មីៗ
ដំណឹងអាជីវកម្មថ្មីៗព័ត៌មានក្រុមហ៊ុននិងព័ត៌មានសេដ្ឋកិច្ច
ត្រឡប់ក្រោយ
ពត៌មានថ្មីៗ 2023-05-02

LIXIN Group ឧបត្ថម្ភដល់ការបោះពុម្ព និងពិធីសម្ពោធផ្សព្វផ្សាយសៀវភៅប្រវត្តិសាស្ត្រនយោបាយអំពីនាយករដ្ឋមន្ត្រីហ៊ុនសែន

កាលពីថ្ងៃទី 28 ខែមេសា ពិធីសម្ពោធនិងផ្សព្វផ្សាយសៀវភៅ «ហ៊ុន សែន កម្ពុជា» វគ្គទី២ ដែលជាសៀវភៅអំពីជីវប្រវត្តិរបស់នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន ទទួលបានការឧបត្ថម្ភដោយ LIXIN Group បានប្រារព្ធឡើងនៅសណ្ឋាគារ Hyatt Regency ក្នុងរាជធានីភ្នំពេញ។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក Kevin Hsu នាយកប្រតិបត្តិក្រុមហ៊ុន LIXIN Group មន្ត្រីនាយកដ្ឋានក្រសួងព័ត៌មាន តំណាងអភិបាលក្រុងភ្នំពេញ គណៈកម្មាធិការនិពន្ធ មន្ត្រីរាជការជាច្រើនរូប ក្រុមផ្សព្វផ្សាយសៀវភៅ និងភ្ញៀវកិត្តិយសផ្សេងទៀតបានចូលរួមក្នុងកម្មពិធី។
តាងនាមជាអ្នកឧបត្ថម្ភដល់ការបោះពុម្ភសៀវភៅ «ហ៊ុន សែន កម្ពុជា» វគ្គទី២ LIXIN Group បានចាក់ឫសគល់នៅប្រទេសកម្ពុជាអស់រយៈពេលដប់ឆ្នាំមកហើយ។ ចាប់តាំងពីការបង្កើតឡើងរហូតដល់ការរីកលូតលាស់ ពីវិស័យស្ថាបត្យកម្មរហូតដល់បង្កើតបានជាអាជីវកម្មធំៗចំនួនប្រាំពីរ គឺមិនអាចឃ្លាតឆ្ងាយពីការគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជនកម្ពុជានោះទេ។ ដោយមានទឹកចិត្តដឹងគុណដល់ប្រទេសកម្ពុជា LIXIN Group បានឧបត្ថម្ភដល់ការបោះពុម្ព និងកម្មពិធីសម្ពោធសៀវភៅលើកនេះ។
សង្ឃឹមថា តាមរយៈកិច្ចខិតខំប្រឹងប្រែងតិចតួចរបស់ក្រុមហ៊ុន អាចធ្វើឱ្យប្រជាជនកាន់តែច្រើនបានដឹងពីប្រវត្តិរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការអភិវឌ្ឍន៍កម្ពុជា បន្តជំរុញស្មារតីរបស់កម្ពុជាក្នុងការកែលម្អខ្លួនឯង និងមានស្មារតីឯកភាពជាតិ។
ក្រុមហ៊ុន LIXIN Group ថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកម្ពុជាតាមរយៈការប្រារព្ធកម្មពិធីនេះ ហើយសង្ឃឹមថា យុវជនកម្ពុជាកាន់តែច្រើននឹងយកគំរូតាមសម្តេច ក្នុងការខិតខំប្រឹងប្រែង ដើម្បីភាពរីកចម្រើននៃប្រទេសកម្ពុជា និងរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។