ភាពកក់ក្តៅស្មោះស្ម័គ្រ កំដរនៅក្បែរកាយ丨LIXIN Group យកចិត្តទុកដាក់ចំពោះកុមារ ផ្តល់ភាពកក់ក្តៅ និងក្តីស្រលាញ់
ពត៌មានថ្មីៗ
ភាពកក់ក្តៅស្មោះស្ម័គ្រ កំដរនៅក្បែរកាយ丨LIXIN Group យកចិត្តទុកដាក់ចំពោះកុមារ ផ្តល់ភាពកក់ក្តៅ និងក្តីស្រលាញ់
កាលពីថ្ងៃទី 6 ខែមករា ក្រុមហ៊ុន LIXIN Group បានបញ្ចូនបុគ្គលិកចាប់ដៃគ្នាជាមួយ Shanty Town Spirit ដើម្បីបរិច្ចាគសម្ភារ និងតុក្កតាដែលប្រមូលបានពីកម្មវិធីបុណ្យបំភ្លឺដើមឈើណូអែល ឲ្យទៅកុមារកម្ពុជា ដើម្បីផ្តល់ជាកាដូឆ្នាំថ្មីជូនពួកគេ។
ក្នុងសកម្មភាពនោះ ម្ចាស់ក្សត្រីយ៍ Ermine De Rose Norodom បានចែកតុក្កតាដល់កុមារ ដើម្បីឲ្យកុមារទទួលបាននូវអារម្មណ៍យកចិត្តទុកដាក់ពីសង្គម និងបានរៀបចំអាហារសម្រន់ដ៏ឈ្ងុយឆ្ងាញ់សម្រាប់ពួកគេទៀតផង។
ក្រៅពីនេះ Shanty Town Spirit បានឈានដល់កិច្ចសហប្រតិបត្តិការជាមួយសាលា Tiny Toones ដើម្បីផ្តល់ការបណ្តុះបណ្តាលសិល្បៈដោយឥតគិតថ្លៃដល់កុមារ។ ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ 2005 មក សាលា Tiny Toones បានបណ្ដុះបណ្ដាលធនធានសិល្បៈជាច្រើន ក្នុងនោះមានសិស្សមួយចំនួយបានក្លាយជាគ្រូបង្រៀនក្នុងសាលា ហើយខ្លះទៀតបានចូលដល់ឆាកអន្តរជាតិទៀតផង។ សព្វថ្ងៃនេះ មានកុមារជាង 100 នាក់ រៀនរាំ និពន្ធចម្រៀង ភាសាអង់គ្លេស ខ្មែរ និងកុំព្យូទ័រនៅទីនេះ។
អំពី Shanty Town Spirit៖
Shanty Town Spirit គឺជាអង្គការមិនរកប្រាក់ចំណេញរបស់កម្ពុជា ដែលបង្កើតឡើងដោយម្ចាស់ក្សត្រី Ermine De Rose Norodom ដើម្បីជួយកុមារកម្ពុជា។ ក្នុងគោលបំណងធ្វើសមាហរណកម្មធនធានសង្គម បណ្តុះសង្គមឱ្យបន្តចូលរួមក្នុងការថែទាំកុមារ ផ្សព្វផ្សាយស្មារតីមនុស្សជាតិ សេចក្តីស្រលាញ់ និងការលះបង់ ហើយខិតខំប្រឹងប្រែងផ្តល់នូវបរិយាកាសលូតលាស់ប្រកបដោយសុវត្ថិភាព សុខដុមរមនា និងស្ថិរភាពសម្រាប់កុមារកម្ពុជា។
ប៉ុន្មានឆ្នាំមកនេះ ខណៈពេលដែលផ្តោតលើការអភិវឌ្ឍន៍ក្រុមហ៊ុន LIXIN Group ក៏មិនភ្លេចបំពេញទំនួលខុសត្រូវ និងកាតព្វកិច្ចសង្គមយ៉ាងសកម្ម ដោយសកម្មភាពសប្បុរសធម៌ផ្សេងៗដូចជា ថែទាំកុមារ ជួយជនក្រីក្រ និងឧបត្ថម្ភក្នុងកម្មពីធីសុខុមាលភាពសាធារណៈ។ នៅថ្ងៃអនាគត ក្រុមហ៊ុន LIXIN Groupនឹងបន្តឈានទៅមុខ ដោយសង្ឃឹមថានឹងបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់កុមារនៅកម្ពុជា។