ការជួបជុំដ៏កក់ក្តៅ ស្វាគមន៍ឆ្នាំថ្មី 丨 ពិធីបិទការតាំងពិព័រណ៍សិល្បៈ "BLACK&WHITE" និងពិធីជប់លៀងចូលឆ្នាំចិនបានបញ្ចប់ដោយជោគជ័យនៅ LIXIN CEO Center
ពត៌មានថ្មីៗ
ការជួបជុំដ៏កក់ក្តៅ ស្វាគមន៍ឆ្នាំថ្មី 丨 ពិធីបិទការតាំងពិព័រណ៍សិល្បៈ "BLACK&WHITE" និងពិធីជប់លៀងចូលឆ្នាំចិនបានបញ្ចប់ដោយជោគជ័យនៅ LIXIN CEO Center
នៅថ្ងៃទី 14 ខែមករា ឆ្នាំ 2023 LIXIN CEO Center បានចាប់ដៃជាមួយវិចិត្រសាលសិល្បៈសហសម័យក្នុងទីក្រុងភ្នំពេញ TRIBE Cambodia អ្នករៀបចំការតាំងពិព័រណ៍ Natale Antonino Di Maggio និងវិចិត្រករខ្មែរដ៏ល្បីឈ្មោះថា ណាក ណយ ដើម្បីរួមគ្នារៀបចំពិធីបិទការតាំងពិព័រណ៍សិល្បៈ "BLACK&WHITE" និងពិធីជប់លៀងចូលឆ្នាំចិនបានបញ្ចប់ដោយជោគជ័យនៅ LIXIN CEO Center។ ក្នុងកម្មពិធីមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេស្សូ និងព្រះនាង នរោត្តម ចាន់ស៊ីតា និងឥស្សរជនកំពូលៗដទៃទៀត បានមកចូលរួមក្នុងពិធីផងដែរ។
ការតាំងពិពណ៌សិល្បៈ "BLACK&WHITE" បានបើកសម្ពោធកាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំមុន ហើយបានដាក់តាំងបង្ហាញរយៈពេល ២ ខែមកហើយ។ ក្នុងនាមជាវិចិត្រករដ៏មានប្រជាប្រិយភាពមួយរូបក្នុងប្រទេសកម្ពុជា លោក ណាក ណយ បានដាក់តាំងបង្ហាញស្នាដៃដំបូងក្នុងឆ្នាំថ្មីជាមួយនឹងប្រធានបទទន្សាយ។ បច្ចេកទេសនិងរចនាប័ទ្មគំនូរដ៏ពិសេសរបស់លោកបានទាក់ទាញអ្នកស្រឡាញ់សិល្បៈខ្មែរមួយចំនួនធំមកទស្សនាការពិព័រណ៍លើកនេះ។
LIXIN CEO Center យល់ពីការស្វែងរកគុណភាពជីវិតសម្រាប់មនុស្សសម័យថ្មី ដោយទាញយកគំនិតរចនាមកពីពពក ហើយបានរចនាជាពពកដែកពីរនៅជាន់ខាងលើ។ ចំនែកការរចនា facade បានមកពីស្នាដៃរបស់ "Zhaha" ដែលជាការរចនាខ្សែកោងជាស្រទាប់ និងប្រទាក់ក្រឡាគ្នា បង្កើតជាបន្ទាត់អារម្មណ៍នៃលំហូរ និងត្រូវបានបំពាក់ដោយប្រព័ន្ធគ្រប់គ្រងភ្លើងឆ្លាតវៃដំបូងគេនៅរាជធានីភ្នំពេញ។
ការខិតខំប្រឹងប្រែងផ្នែកសិល្បៈរបស់ LIXIN CEO Center ក៏ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការបង្កើត ក្លឹប CEO VIP ដើម្បីរៀបចំសកម្មភាពសិល្បៈជាមួយនឹងប្រធានបទផ្សេងៗ ដូចជា "សកម្មភាពរង្វង់" "សាងមិត្តភាពអាជីវកម្ម" "ការបង្រៀនសាឡន" ដែលអាចបកស្រាយយ៉ាងស៊ីជម្រៅអំពីជីវិតប្រកបដោយគុណភាពខ្ពស់លើរបៀបរស់នៅ និងគោលគំនិត "ជីវិតពាណិជ្ជកម្ម អមដោយសិល្បៈ"។
នៅពេលអនាគត LIXIN CEO Center នឹងបន្តនាំយកសកម្មភាពនិងកម្មវិធីគ្រប់ប្រភេទទៅតាមតម្រូវការ ហើយនឹងបន្តពិភាក្សាអំពីនិន្នាការតម្លៃមនុស្ស និងគោលគំនិតនៃរង្វង់វិស័យជាន់ខ្ពស់។