សម្ដេចតេជោ ហ៊ុន សែនប្រគល់ដើមឈើនៃមិត្តភាពដើម្បីអបអរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងចិន

ពត៌មានថ្មីៗ
ពត៌មានថ្មីៗ
ដំណឹងអាជីវកម្មថ្មីៗព័ត៌មានក្រុមហ៊ុននិងព័ត៌មានសេដ្ឋកិច្ច
ត្រឡប់ក្រោយ
ពត៌មានថ្មីៗ 2023-08-18

សម្ដេចតេជោ ហ៊ុន សែនប្រគល់ដើមឈើនៃមិត្តភាពដើម្បីអបអរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងចិន

ដើម្បីអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងកាទូតកម្ពុជា-ចិន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនដើមអង្គាបុស្បមួយដើម ដល់លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា សម្រាប់ដាំក្នុង «សួនមិត្តភាពចិន-កម្ពុជា»

លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងសម្ដេចតេជោ ហ៊ុន សែន យកដើមអង្គាបុស្បទៅប្រគល់ជូនលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ក្នុងលិខិតថា «នៅពេលដែលដើមអង្គាបុស្បដុះឡើង វានឹងដើរតួជាសក្ខីភាពនៃនិរន្តរភាព គោលនយោបាយរបស់កម្ពុជាចំពោះប្រទេសចិន។ ហើយគោលនយោបាយមិត្តភាពដ៏ស្មោះស្ម័គ្រដែលយើងបានកសាងពីមួយជំនាន់ទៅមួយជំនាន់នឹងត្រូវបន្តទៅមុខ ព្រមទាំងនាំមកនូវភាពរុងរឿងដល់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីឱ្យប្រជាជនអាចរស់នៅដោយសុខដុមរមនា ស្ថិរភាព និងវិបុលភាព»
ដើមអង្គាបុស្ប ចាប់ពី១៨ម៉ែត្រ ទៅ២៥ម៉ែត្រ មានអាយុវែង មានម្លប់ត្រជាក់ត្រជុំ ផ្កាពណ៌ស ក្លិនក្រអូបប្រហើរ ដូចគ្នាទៅនឹងទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ដែលកំពុងបន្តរីកចម្រើនរឹងមាំតទៅខាងមុខ។
មិត្តភាពរវាងកម្ពុជា និងចិនមានប្រវត្តិយូរលង់ណាស់មកហើយ ហើយកិច្ចសហប្រតិបត្តិការ BRICS កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP និងលទ្ធផលជាផ្លែផ្កាជាច្រើនទៀតបានផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ហើយមិត្តភាព "ដែកថែប" បានចាក់ឫសនៅប្រទេសទាំងពីរ។