មន្ត្រីការបរទេសចិន លោក Wang Yi បានបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជាដោយជោគជ័យ

ពត៌មានថ្មីៗ
ពត៌មានថ្មីៗ
ដំណឹងអាជីវកម្មថ្មីៗព័ត៌មានក្រុមហ៊ុននិងព័ត៌មានសេដ្ឋកិច្ច
ត្រឡប់ក្រោយ
ពត៌មានថ្មីៗ 2023-08-18

មន្ត្រីការបរទេសចិន លោក Wang Yi បានបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជាដោយជោគជ័យ

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅប្រទេសកម្ពុជានៅថ្ងៃទី ១៣។ ក្នុងដំណើរទស្សនកិច្ចនេះ លោកបានជួបជាមួយថ្នាក់ដឹកនាំកំពូលនៃប្រទេស សម្តែងការគាំទ្រចំពោះរដ្ឋាភិបាលថ្មី និងរៀបចំដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនលើកដំបូងសម្រាប់ ឯកឧត្ដមកិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត បន្ទាប់ពីលោកត្រូវបានចាត់តាំង ជានាយករដ្ឋមន្ត្រីក្នុងពេលខាងមុខនេះ។
ទស្សនកិច្ចនេះ ធ្វើឡើងក្នុងន័យឆ្លើយតបទៅការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសនៃប្រទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន។ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោកនៅទីក្រុងភ្នំពេញកាលពីថ្ងៃសៅរ៍សប្តាហ៍មុន និងបានជួបប្រជុំជាច្រើនជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់របស់កម្ពុជា។
លោក Wang Yi គឺជាអ្នកការទូតជាន់ខ្ពស់ដំបូងគេដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា បន្ទាប់ពីនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចនឹងចុះចេញពីតំណែងនៅថ្ងៃទី២២ ខែសីហា ដើម្បីត្រួសត្រាយផ្លូវឱ្យកូនប្រុសច្បងរបស់សម្តេច ឯកឧត្ដម ហ៊ុន ម៉ាណែត បង្កើតនូវរដ្ឋាភិបាលថ្មី បន្ទាប់ពីសម្តេចកាន់អំណាចអស់រយៈពេល ៣៨ឆ្នាំ។ មុខពេលចាកចេញ លោក Wang Yi ក៏បានចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំងផងដែរ ។
ក្នុងបរិបទនៃខួបអនុស្សាវរីយ៍លើកទី៦៥ឆ្នាំ នៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពរវាងកម្ពុជានិងចិន រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរបានពិភាក្សាអំពីការពង្រឹងនូវកិច្ចសហប្រតិបត្តិការនយោបាយ ការទូត ការជំរុញពាណិជ្ជកម្ម ការវិនិយោគនិងទេសចរណ៍ ការលើកកម្ពស់និងផ្លាស់ប្តូរប្រព័ន្ធអប់រំ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការសន្តិសុខ ផែនការសកម្មភាពសម្រាប់កិច្ចសហប្រតិបត្តិការនៅលើវេទិកាអន្តរជាតិ។
ពួកគាត់បានសម្តែងការពេញចិត្ត ចំពោះសន្ទុះនៃការអភិវឌ្ឍន៍ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដ៏រឹងមាំនៃប្រទេសទាំងពីរ។