ព្រះមហាក្សត្រយាងព្រះរាជទានព្រះអគ្គីជ័យកីឡានៅប្រាសាទអង្គរវត្តសម្រាប់ការប្រកួតស៊ីហ្គេម ហើយសម្តេច ហ៊ុន សែន និងថ្នាក់ដឹកនាំជាច្រើននាក់បានចូលរួម
ពត៌មានថ្មីៗ
ពត៌មានថ្មីៗ
2023-03-22
ព្រះមហាក្សត្រយាងព្រះរាជទានព្រះអគ្គីជ័យកីឡានៅប្រាសាទអង្គរវត្តសម្រាប់ការប្រកួតស៊ីហ្គេម ហើយសម្តេច ហ៊ុន សែន និងថ្នាក់ដឹកនាំជាច្រើននាក់បានចូលរួម
នៅ ថ្ងៃទី២១ ខែមីនានេះ ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បាបានយាងព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី32 និងអាស៊ានប៉ារ៉ាហ្គេមលើកទី12 នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប។លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងថ្នាក់ដឹកនាំជាច្រើននាក់ទៀតបានចូលរួមក្នុងពិធីនេះ។ ពិធីធ្វើឡើងនៅមុខប្រាសាទអង្គរវត្ត ចំពេលដែលព្រះអាទិត្យរះចេញពីកំពូលកណ្តាលនៃប្រាសាទ ។ ព្រះអាទិត្យពណ៌មាស រះឡើងយឺតៗ ព្រះមហាក្សត្រទ្រង់ប្រទានព្រះអគ្គីជ័យ បន្ទាប់មកព្រះអគ្គីជ័យត្រូវបានបំភ្លឺយ៉ាងឧឡារិក និងពិសិដ្ឋ។
ក្រោយបញ្ចប់ពិធី ព្រះអគ្គីជ័យនឹងតម្កល់នៅក្នុងចង្កៀងពិសេសក្នុងប្រាសាទមួយក្នុងខេត្តសៀមរាប ។ នៅរសៀលថ្ងៃទី22 ខែមីនា នឹងចេញដំណើរពីខេត្តសៀមរាប ធ្វើដំណើរទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម និងបណ្តាប្រទេសអាស៊ាន ទីម័រខាងកើត ហើយត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី២៧ ខែមេសា។ បន្ទាប់ពីព្រះអគ្គីត្រឡប់មកកម្ពុជាវិញ នឹងបញ្ជូនមកភ្នំពេញនៅថ្ងៃទី28 ខែមេសា។
បន្ទាប់ពីព្រះអគ្គីត្រឡប់មកភ្នំពេញវិញ វានឹងបន្តការដង្ហែទៅតាមបណ្តាខេត្ត-ក្រុងនានាទូទាំងប្រទេសកម្ពុជា ចាប់ពីរាជធានីភ្នំពេញរហូតដល់កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងកំពង់ចាម ចាប់ពីថ្ងៃទី 29 ខែមេសា រហូតដល់ថ្ងៃទី 5 ឧសភា វេលាម៉ោង 20:30 នាទីយប់ ដែលជាពិធីបើកសម្ពោធជាផ្លូវការនៃការប្រកួតកីឡាស៊ីហ្គេម។
ក្នុងពិធីប្រទានព្រះអគ្គីនេះ អាជ្ញាធរខេត្តសៀមរាបក៏បានរៀបចំឱ្យមានការសម្តែងរបាំទេពអប្សរប្រពៃណីខ្មែរនៅខាងមុខប្រាសាទអង្គរវត្តផងដែរ ។