ការពិព័រណ៍សិល្បៈនៅ LIXIN Group ក្រោមប្រធានបទ "ឆ្លងវប្បធម៌ខ្មែរតាមរយៈទស្សនៈទំនើប" ត្រូវបានបើកសម្ពោធដោយជោគជ័យ
ពត៌មានថ្មីៗ
ពត៌មានថ្មីៗ
2023-03-15
ការពិព័រណ៍សិល្បៈនៅ LIXIN Group ក្រោមប្រធានបទ "ឆ្លងវប្បធម៌ខ្មែរតាមរយៈទស្សនៈទំនើប" ត្រូវបានបើកសម្ពោធដោយជោគជ័យ
នៅថ្ងៃទី 11 ខែមីនា ការតាំងពិព័រណ៍សិល្បៈក្រោមប្រធានបទ "ICONS" ឬ "ឆ្លងវប្បធម៌ខ្មែរតាមរយៈទស្សនៈទំនើប" បានបើកដំណើរការជាផ្លូវការហើយ។ លោក Kevin Hsu នាយកប្រតិបត្តិក្រុមហ៊ុន LIXIN Group តំណាងស្ថានទូតសហរដ្ឋអាមេរិក សមាជិកសភាពាណិជ្ជកម្មអង់គ្លេស និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតបានចូលរួមក្នុងកម្មពិធី ។ការតាំងពិព័រណ៍សិល្បៈលើកនេះ សហការរៀបចំដោយ LIXIN Group សាលសិល្បៈ TRIBE Camobdia អ្នករៀបចំការតាំងពិព័រណ៍លោក Natale Antonino Di Maggio និងវិចិត្រករលោក ហួរ សុបិន។ ស្រាGINឧបត្ថម្ភដោយ SEEKERS ចំនែកគ្រាប់ធុញ្ញជាតិនិងផ្កាត្រូវបានឧបត្ថម្ភដោយ Maison de Maé ។ ជាមួយនឹងបទពិសោធន៍សិល្បៈដ៏កក់ក្តៅ និងពិសេសបានធ្វើឱ្យរាជធានីភ្នំពេញក្លាយជាទីក្រុងដ៏មានមន្តស្នេហ៍ និងពោរពេញទៅដោយចំហាយនៃសិល្បៈក្នុងរដូវកាលមួយនេះ។
ព្រឹត្តិការណ៍នេះគឺជាការតាំងពិព័រណ៍សិល្បៈលើកទី 3 ដែលបានប្រារព្ធឡើងដោយ LIXIN Group ។ LIXIN Group បានអភិវឌ្ឍក្នុងស្រុកអស់រយៈពេលជាងដប់ឆ្នាំមកហើយ។ សង្ឃឹមថាយើងអាចលើកស្ទួយវប្បធម៌ខ្មែរឱ្យកាន់តែរីកចម្រើន និងធ្វើឲ្យកាន់តែទូលំទូលាយក្នុងជីវិតតាមរយៈធនធានរបស់ពួកយើង។ វិចិត្រករ ហួរ សុបិន នឹងប្រើប្រាស់រចនាបថសិល្បៈទំនើប ដើម្បីនាំអ្នកទាំងអស់គ្នាធ្វើដំណើរឆ្លងកាត់វប្បធម៌ខ្មែរបុរាណ ជាមួយនឹងផ្ទាំងគំនូររបស់គាត់ ដែលអាចឱ្យទស្សនិជនទទួលបានបទពិសោធន៍សិល្បៈដ៏ជក់ចិត្ត ។
ពេលចូលទៅដល់ LIXIN CEO Center ជាដំបូងមានការសម្តែងរបាំជូនពរដែលនាំមកដោយ សាលារបាំបុប្ផាទេវី ដែលជាការសម្តែងបើកកម្មវិធី។
នៅក្នុងសាលតាំងពិពណ៌ដ៏ធំនេះ ពោរពេញទៅដោយផ្ទាំងគំនូរដ៏រស់រវើក គួបផ្សំជាមួយនឹងស្រារបស់ SEEKERS និងផ្ការបស់ Maison de Maé នាំមកនូវ អារម្មណ៍និងការយល់ដឹងអំពីភាពឡើងចុះ ភាពស្ងប់ស្ងាត់ និងចលនានៃជីវិត ធ្វើមនុស្សឱ្យស្ងប់ស្ងែងអំពីប្រពៃណី និងអរិយធម៌ ខ្មែរ ។
មកទល់ពេលនេះ ការតាំងពិព័រណ៌សិល្បៈ"ឆ្លងវប្បធម៌ខ្មែរតាមរយៈទស្សនៈទំនើប"របស់ LIXIN Group បានបើកជាផ្លូវការហើយ។ ការតាំងពិព័រណ៍នេះនឹងបើកជាសាធារណៈរយៈពេល 2 ខែ ហើយពួកយើងសូមអញ្ជើញអ្នកស្រឡាញ់សិល្បៈមកទស្សនាដោយស្មោះស្ម័គ្រ។ នៅពេលអនាគត LIXIN Group នឹងអនុវត្តសកម្មភាពសិល្បៈជាច្រើនប្រភេទបន្ថែមទៀត បង្កើតសិល្បៈសម្រាប់ឥស្សរជននៅទីក្រុងភ្នំពេញ និងខិតខំរបកស្រាយជីវិតនៃរង្វង់មនុស្សលំដាប់ខ្ពស់។