ក្រសួងការបរទេសចិន៖ ឯកឧត្តម ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន
ពត៌មានថ្មីៗ
ពត៌មានថ្មីៗ
2023-09-13
ក្រសួងការបរទេសចិន៖ ឯកឧត្តម ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Mao Ning បានលើកឡើងក្នុងសន្និសីទសារព័ត៌មានរបស់ក្រសួងការបរទេស នៅថ្ងៃទី11 ខែកញ្ញា ថា ដើម្បីឆ្លើយតបទៅតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីចិនលោក Li Qiang នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ចាប់ពីថ្ងៃទី14 ដល់ថ្ងៃទី16 ខែកញ្ញា។ លោក ហ៊ុន ម៉ាណែត នឹងជំនួបសំណះសំណាលជាមួយ លោកប្រធានាធិបតី Xi Jinping លោកនាយករដ្ឋមន្ត្រី Li Qiang និងលោកប្រធាន Zhao Leji ។លោក Mao Ning មានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បន្ទាប់ពីចូលកាន់តំណែង ដែលឆ្លុះបញ្ចាំងឱ្យឃើញថា រដ្ឋាភិបាលកម្ពុជាថ្មីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-កម្ពុជា។ ឆ្នាំនេះគឺជាខួបលើកទី 65 នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា និងជាឆ្នាំនៃមិត្តភាពកម្ពុជា-ចិន។ ប្រទេសចិនទន្ទឹងរង់ចាំរៀបចំផែនការកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជានាពេលអនាគត តាមរយៈដំណើរទស្សនកិច្ចនេះ។ ជាពិសេស គំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការដូចជា “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” និង “ច្រករបៀងត្រី និងស្រូវ” គួរតែត្រូវបានផ្សព្វផ្សាយកាន់តែឆាប់និងទូលំទូលាយតាមដែលអាចធ្វើទៅបាន ដើម្បីសម្រេចបានលទ្ធផល ហើយយើងគួរតែកសាងសហគមន៍ចិន-កម្ពុជា ជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មីដែលប្រកបដោយ គុណភាព និងស្តង់ដារខ្ពស់។