ដំណើរទស្សនកិច្ចទៅកាន់សាធារណរដ្ឋប្រជាមានិតចិនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រព្រឹត្តទៅដោយជោគជ័យ និងប្រកបដោយផ្លែផ្កា

ពត៌មានថ្មីៗ
ពត៌មានថ្មីៗ
ដំណឹងអាជីវកម្មថ្មីៗព័ត៌មានក្រុមហ៊ុននិងព័ត៌មានសេដ្ឋកិច្ច
ត្រឡប់ក្រោយ
ពត៌មានថ្មីៗ 2023-09-25

ដំណើរទស្សនកិច្ចទៅកាន់សាធារណរដ្ឋប្រជាមានិតចិនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រព្រឹត្តទៅដោយជោគជ័យ និងប្រកបដោយផ្លែផ្កា

ឆ្លើយតបនឹងការអញ្ជើញរបស់ឯកឧត្តម លី ឈាំង (LI QIANG) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋប្រជាមានិតចិនចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញានេះ។ នេះគឺទស្សនកិច្ចទៅកាន់បរទេសជាលើកដំបូងនៅក្នុងអាណត្តិជានាយករដ្ឋមន្ត្រីដែលមិនទាន់គ្រប់មួយខែនៅឡើយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។
នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឯកឧត្តម ស៊ី ជីនពីង (XI JIN PING) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានទទួលជួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅសាលប្រជុំធំនៃប្រជាជន (Great Hall of the People)។ ឯកឧត្តម ស៊ី ជីនពីង (XI JIN PING) បានលើកឡើងថា ទោះបីស្ថានភាពតំបន់ និងអន្តរជាតិមានបម្រែបម្រួលយ៉ាងណាក្តី ក៏ប្រទេសចិននៅតែជាមិត្តភ័ក្តិដ៏គួរឲ្យទុកចិត្ត និងជាបង្អែកដ៏រឹងមាំជានិច្ចរបស់ប្រទេសកម្ពុជា។ ភាគីប្រទេសចិនស្ម័គ្រចិត្តពួតដៃ និងប្រកៀកស្មាជាមួយប្រទេសកម្ពុជា រួមគ្នាថែរក្សានូវយុត្តិធម៌ និងសច្ចៈធម៌អន្តរជាតិ ព្រមទាំងរក្សានូវសិទ្ធិ និងប្រយោជន៍ស្របច្បាប់នៃបណ្តាប្រទេសកំពុងអភិវឌ្ឍ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិយាយថា ការដែលយកប្រទេសចិនជាប្រទេសទស្សនកិច្ចផ្លូវការដំបូង គឺដើម្បីបង្ហាញនូវការប្រកាន់ខ្ជាប់គោលនយោបាយមេត្រីភាពជាមួយប្រទេសចិនយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីនៃប្រទេសកម្ពុជា ដោយពង្រឹង និងពង្រីកមិត្តភាពដែកថែបរវាងប្រទេសកម្ពុជា និងប្រទេសចិន ឲ្យឈានទៅមុខមួយកម្រិតទៀត។ សម្តេចបានបន្ថែមទៀតថា ភាគីប្រទេសកម្ពុជាស្ម័គ្រចិត្តផ្តល់កិច្ចសហការយ៉ាងស្អិតរមួតនៅក្នុងតំបន់ ក៏ដូចជានៅឆាកអន្តរជាតិជាមួយនឹងប្រទេសចិន ហើយនឹងជំរុញទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសចិនឲ្យបានខ្ពស់ជាងមុនមួយកម្រិតទៀត។
ដំណើរទស្សនកិច្ចនេះត្រូវបានប្រព្រឹត្តទៅនៅក្នុងខណៈខួបអនុស្សាវរីយ៍លើកទី ៦៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសចិន។ នៅក្នុងអំឡុងពេលទស្សនកិច្ច ភាគីប្រទេសចិន និងភាគីប្រទេសកម្ពុជាបានចុះហត្ថលេខាលើ «ផែនការសកម្មភាពស្តីពីការស្ថាបនាយុគសម័យថ្មីនៃប្រទេសចិនកម្ពុជាដែលមានវាសនារួមគ្នាតែមួយ (២០២៤-២០២៨) រវាងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានតិចិន និងរាជរដ្ឋាភិបាលកម្ពុជា» ព្រមទាំងឯកសារនៃកិច្ចសហការជាច្រើនទៀត ដែលគ្របដណ្តប់ «ច្រករបៀងនៃការអភិវឌ្ឍឧស្សហកម្ម» «ច្រករបៀងមច្ឆា និងអង្ករ» ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍបៃតង ការត្រួតពិនិត្យ និងចត្តាឡីស័ក វិស័យរក្ខាប្រមាញ់ សត្វព្រៃ និងរុក្ខជាតិធម្មជាតិ និងវិស័យសហការអភិវឌ្ឍដទៃទៀត។ល។