មនុស្សរាប់ពាន់នាក់ ជួបជុំនៅភ្នំពេញ | LIXIN Group ឧបត្ថម្ភដល់ការប្រគុំតន្ត្រី X-CAM Festival
ពត៌មានថ្មីៗ
ពត៌មានថ្មីៗ
2023-02-15
មនុស្សរាប់ពាន់នាក់ ជួបជុំនៅភ្នំពេញ | LIXIN Group ឧបត្ថម្ភដល់ការប្រគុំតន្ត្រី X-CAM Festival
កាលពីថ្ងៃទី 10 ខែកុម្ភៈដល់ថ្ងៃទី 11 ខែកុម្ភៈ ការប្រគុំតន្ត្រី X-CAM Festival ដែលរៀបចំឡើងដោយលោកនាយក Sy Meng Meng នៃក្រុមហ៊ុន KT Pacific Groupឧបត្ថម្ភដោយស្រាបៀរ HANUMAN និងសហការឧបត្ថម្ភដោយ LIXIN Group បានប្រារព្ធឡើង។ LIXIN Group បាននាំក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងៗ ដូចជា LIXIN CEO Center, Platinum Coast, Tinhtinh Shop, Hana Jia Er Co.,Ltd មកជាមួយ ដើម្បីចូលរួមគាំទ្រ និងអបអរសាទរកាេប្រគុំតន្ត្រីមួយនេះ ។
ជាមួយនឹងចង្វាក់ភ្លេងដ៏រស់រវើក ទស្សនិកជនរាប់ពាន់នាក់បានស្រែកហ៊ោយ៉ាងសប្បាយរីករាយ។ ក្រុម DJ ល្បីៗបាននាំមកនូវការសម្តែងដ៏អស្ចារ្យ ផ្តល់ជូននូវបទពិសោធន៍តន្ត្រីដ៏ពិសេសដល់ទស្សនិកជន។
ការរចនាឆាកដែលធ្វើឱ្យប្លែកភ្នែក ពន្លឺភ្លើងហ្វារចែងចាំង គួបផ្សំជាមួយនឹងចង្វាក់ភ្លេង និងសន្ទុះតន្ត្រីដ៏ពិសេស ទាក់ទាញមនុស្សម្នាច្រើនកុះករមកចូលរួម និងថតរូបដើម្បីបន្សល់ទុកនូវការចងចាំ និងអនុស្សាវរីយ៍ល្អៗ!
ការសម្តែងដែលនាំមកជូនដោយ តន្ត្រីករ និង DJ ល្បីៗជុំវិញពិភពលោកដូចជា Timmy Trumpet, R3HAB, Wukong, Get Looze, បានធ្វើឱ្យការប្រគុំតន្ត្រីឈានដល់ចំណុចកំពូល។ ទស្សនិកជនគ្រប់គ្នាស្រែកហ៊ោកញ្ជ្រៀវ ដោយសារជក់ចិត្តដិតអារម្មណ៍ទៅលើតន្ត្រី ។
នៅក្រោមឥទ្ធិពលនៃវប្បធម៌ចម្រុះ តន្ត្រីអេឡិចត្រូនិចហាក់ដូចជាពុំសូវមានភាពទូលំទូលាយ។ ប៉ុន្តែការប្រគុំតន្ត្រី X-CAM Festival លើកនេះបានធ្វើឱ្យមនុស្សស្គាល់នូវអត្ថន័យ និងភាពទាក់ទាញនៃតន្ត្រីអេឡិចត្រូនិកជាថ្មីម្តងទៀត ។ LIXIN Group សង្ឃឹមថានឹងណែនាំពហុវប្បធម៌អន្តរជាតិ ជាមួយនឹងគោលគំនិតនិងឥរិយាបទបើកចំហ ដល់ប្រជាជននៅក្នុងទីក្រុងភ្នំពេញ និងពង្រីកការយល់ដឹងអន្តរជាតិរបស់ពួកគេតាមរយៈការផ្លាស់ប្តូរ និងការប៉ះទង្គិចវប្បធម៌។ ក្នុងនាមជាអ្នកឧបត្ថម្ភនៃការប្រគុំតន្ត្រីនេះ LIXIN Group ប្រកាន់ខ្ជាប់នូវទស្សនវិជ្ជាសាជីវកម្មនៃ "អ្នកបង្កើតទីក្រុងដ៏ស្រស់ស្អាត" ខណៈពេលដែលការកសាងជីវិតទីក្រុងកាន់តែប្រសើរ ថែមទាំហនាំចេញនិងណែនាំវប្បធម៌ និងបម្រើជីវិតទីក្រុងយ៉ាងស៊ីជម្រៅក្នុងគ្រប់ទិដ្ឋភាព។ ការឧបត្ថម្ភរបស់ LIXIN Group លើកនេះក៏ជាការសាកល្បងដ៏មានឥទ្ធិពល ដើម្បីណែនាំអំពីវប្បធម៌ក្នុងស្រុក។