ព្រឹត្តិការណ៍កម្ពុជា-ចិនសំខាន់ៗក្នុងឆ្នាំ២០២២

ពត៌មានថ្មីៗ
ពត៌មានថ្មីៗ
ដំណឹងអាជីវកម្មថ្មីៗព័ត៌មានក្រុមហ៊ុននិងព័ត៌មានសេដ្ឋកិច្ច
ត្រឡប់ក្រោយ
ពត៌មានថ្មីៗ 2023-02-08

ព្រឹត្តិការណ៍កម្ពុជា-ចិនសំខាន់ៗក្នុងឆ្នាំ២០២២

ឆ្នាំ២០២២គឺជាឆ្នាំទី៣ ដែលសេដ្ឋកិច្ចពិភពលោកផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩ ហើយក៏ជាឆ្នាំដែលកម្ពុជាបន្តការសហការយ៉ាងមុតមាំជាមួយប្រទេសចិន ដើម្បីបង្កើតនូវសមិទ្ធិផលដ៏រីរុងរឿង។ ទោះបីជួបប្រទះនូវការលំបាកជាច្រើន ប៉ុន្តែទទួលបានលទ្ធផលជាផ្លែផ្កា។
•ថ្ងៃទី១ ខែមករា ឆ្នាំ២០២២៖ “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា” បានចូលជាធរមាន។
•ថ្ងៃទី១ ខែមករា ឆ្នាំ ២០២២៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) បានចូលជាធរមានទាំងនៅក្នុងប្រទេសចិន និងកម្ពុជា។
•ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២៖ ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីបើកសម្ពោធកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង។
•ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២៖ ពិព័រណ៍ពាណិជ្ជកម្ម និងវិនិយោគចិន-កម្ពុជា ឆ្នាំ២០២២ បានប្រារព្ធឡើង។
•ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២៖ ប្រទេសចិន និងកម្ពុជាបានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងគម្រោងមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គឆ្នាំ២០២២។
•ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២៖ ទីប្រឹក្សារដ្ឋ និងរដ្ឋមន្ត្រីការបរទេស Wang Yi បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសជាបន្តបន្ទាប់ស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ានៅទីក្រុងភ្នំពេញ។
•ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២៖ នាយករដ្ឋមន្ត្រីចិន លោក Li Keqiang បានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ហើយចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា លោកបានចូលរួមកិច្ចប្រជុំមេដឹកនាំចិន-អាស៊ាន (១០+១) កិច្ចប្រជុំកំពូលអាស៊ានចិន ជប៉ុន និងកូរ៉េខាងត្បូង (១០+៣) និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។ ភាគីទាំងពីរបានប្រកាសថាឆ្នាំ២០២៣នឹងត្រូវកំណត់ជាឆ្នាំមិត្តភាពចិន-កម្ពុជា។
•ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២៖ នាយករដ្ឋមន្ត្រី Li Keqiang និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលរួមក្នុងពិធីបើកសម្ពោធការដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ ប្រទេសកម្ពុជាបានឈានចូលដល់ «សម័យកាលផ្លូវល្បឿនលឿន»ចាប់ពីពេលនោះ។
•ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២២៖ អគ្គនាយកដ្ឋានគយនៃប្រទេសចិនបានចេញសេចក្តីប្រកាសអនុញ្ញាតឱ្យម្រេចកម្ពុជា និងផលិតផលវារីវប្បកម្មដែលអាចបំពេញតម្រូវការអាចនាំចូលទៅប្រទេសចិនបាន។