LIXIN CEO Center | ម្ហូបអេស្ប៉ាញដ៏ពិសេស ការជួបជុំរវាងភាពឈ្ងុយឆ្ងាញ់ និងភាពរីករាយ!

ពត៌មានថ្មីៗ
ពត៌មានថ្មីៗ
ដំណឹងអាជីវកម្មថ្មីៗព័ត៌មានក្រុមហ៊ុននិងព័ត៌មានសេដ្ឋកិច្ច
ត្រឡប់ក្រោយ
ពត៌មានថ្មីៗ 2023-02-23

LIXIN CEO Center | ម្ហូបអេស្ប៉ាញដ៏ពិសេស ការជួបជុំរវាងភាពឈ្ងុយឆ្ងាញ់ និងភាពរីករាយ!

នៅថ្ងៃទី 18 ខែកុម្ភៈ ឆ្នាំ 2023 LIXIN CEO Center ជាមួយនឹង HOTEL KVL បានចាប់ដៃគ្នាជាមួយភោជនីយដ្ឋាន El Tapas ដែលនៅក្នុងសណ្ឋាគារ ដើម្បីនាំមកនូវកម្មពិធីបង្ហាញម្ហូបអេស្ប៉ាញ។ ភ្ញៀវកិត្តិយសបានឆ្លងកាត់ដំណើរឆ្លងកាត់ប្រទេសអេស្ប៉ាញនៅក្នុងបរិយាកាសដែលរ៉ូមែនទិក និងកក់ក្តៅ។
មុនពេលកម្មពិធីចាប់ផ្តើម លោក Kevin Hsu នាយកប្រតិបត្តិ LIXIN Group បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ភ្ញៀវកិត្តិយស និងមិត្តភ័ក្តិដែលបានអញ្ជើញមកចូលរួម និងជូនពរអ្នកទាំងអស់គ្នាទទួលបាននូវភាពសប្បាយរីករាយដែលនាំមកដោយម្ហូបអេស្ប៉ាញ។
មេចុងភៅ Mario បានបកស្រាយ និងបានណែនាំអំពីអាហារអេស្ប៉ាញ ភ្ញៀវកិត្តិយសមិនត្រឹមតែបានភ្លក់រសជាតិអាហារដ៏ឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងអាចស្វែងយល់អំពីវប្បធម៌អាហារអេស្ប៉ាញទៀតផង។
ម្ហូបអេស្បាញមួយមុខៗ ហាក់ដូចជានាំភ្ញៀវកិត្តិយសទៅដល់ប្រទេសអេស្ប៉ាញពិតប្រាកដ។ អាហារដ៏ឈ្ងុយឆ្ងាញ់ និងប្លែកពីគេទទួលបានការកោតសរសើរពីសំណាក់ភ្ញៀវកិត្តិយស ។
ម្ហូបអាហារគឺជានាមប័ណ្ណនៅកាន់ពិភពលោក ភ្ញៀវមកជួបជុំ និងចែករំលែកភាពសប្បាយរីករាយដោយសារតែអាហារ។នៅពេលអនាគត LIXIN CEO Center នឹងសហការជាប្រចាំជាមួយភោជនីយដ្ឋានអន្តរជាតិល្បីៗរបស់កម្ពុជា ដើម្បីឲ្យអតិថិជនរបស់ពួកយើងទទួលបានបទពិសោធន៍ រចនាប័ទ្មអាហារកម្រផ្សេងៗគ្នា។
មិនតែប៉ុណ្ណោះ បន្ទាប់ពីបញ្ចប់គម្រោង LIXIN CEO Center ក៏នឹងសហការជាមួយភោជនីយដ្ឋានឆ្ងាលំដាប់ខ្ពស់ក្នុងរាជធានីភ្នំពេញ ដើម្បីផ្តល់នូវសេវាកម្មដ៏ល្អប្រសើរ និងការបញ្ចុះតម្លៃពិសេសដល់អតិថជនដែលបានជ្រើសរើសគម្រោងរបស់ពួកយើង។
ក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅឋានអន្តរជាតិដំបូងគេនៅក្នុងរាជធានីភ្នំពេញ LIXIN CEO Center បានបញ្ចូលគុណភាពខ្ពស់ និងរចនាប័ទ្មខ្ពស់ទៅក្នុងជីវិតប្រចាំថ្ងៃម្តងមួយជំហានៗ។
នាពេលបច្ចុប្បន្ននេះ LIXIN CEO Center បានក្លាយជាអគារដែលសាងសង់រួចរាល់ ហើយនឹងត្រូវដាក់ចែកចាយនៅឆ្នាំ 2023 ដូច្នេះហើយសូមរង់ចាំតាមដានទាំងអស់គ្នា!