ស្វែងយល់ពីបេតិកភណ្ឌវប្បធម៌អរូបី ភ្លក់នូវរសជាតិជាមួយគ្នា 丨ពិធីជប់លៀងភ្លក់រសជាតិស្រានៃ LIXIN Group & Guojiao 1573 ត្រូវបានបញ្ចប់ដោយជោគជ័យ

ពត៌មានថ្មីៗ
ពត៌មានថ្មីៗ
ដំណឹងអាជីវកម្មថ្មីៗព័ត៌មានក្រុមហ៊ុននិងព័ត៌មានសេដ្ឋកិច្ច
ត្រឡប់ក្រោយ
ពត៌មានថ្មីៗ 2023-10-04

ស្វែងយល់ពីបេតិកភណ្ឌវប្បធម៌អរូបី ភ្លក់នូវរសជាតិជាមួយគ្នា 丨ពិធីជប់លៀងភ្លក់រសជាតិស្រានៃ LIXIN Group & Guojiao 1573 ត្រូវបានបញ្ចប់ដោយជោគជ័យ

ប៉ុន្មានថ្ងៃមុននេះ ពិធីជប់លៀងភ្លក់រសជាតិស្រាចំនួនពីរត្រូវបានប្រារព្ធឡើងដោយ Luzhou Laojiao·Guojiao 1573 «ស្វែងយល់ពីបេតិកភណ្ឌវប្បធម៌អរូបីដែលមានអាយុកាលរាប់សតវត្ស ទទួលដឹងពីមន្តស្នេហ៍និងភ្លក់រសជាតិស្រា» បានប្រារព្ធឡើងនៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ។ លោក Kevin Hsu នាយកប្រតិបត្តិនៃក្រុមហ៊ុន LIXIN Group និងលោកស្រី Carey Liu ប្រធានក្រុមហ៊ុន LIXINYI ត្រូវបានអញ្ជើញមកចូលរួមក្នុងកម្មពិធី។
នៅឆ្នាំ 2017 Guojiao 1573 បានបើកដំណើរការកម្មពិធី "Jiuxiangtang" ដែលប្រកបដោយភាពច្នៃប្រឌិត ជាដំណើរកម្សាន្តចែករំលែកវប្បធម៌ស្រាBaijiu បង្ហាញពីសម្រស់នៃវប្បធម៌ស្រា Baijiu។ ក្នុងរយៈពេលប្រាំពីរឆ្នាំមកនេះ Jiuxiangtang បានធ្វើដំណើរទៅកាន់ទីក្រុងរាប់រយ និងរៀបចំកម្មពិធីភ្លក់រសជាតិស្រាជាច្រើន បង្កើតវិធីភ្លក់ស្រាដោយមានភាពច្នៃប្រឌិតឥតឈប់ឈរ។ មិនតែប៉ុណ្ណោះ ថែមទាំងបានបង្ហាញពីបច្ចេកទេសជំនាញ ផ្សព្វផ្សាយវប្បធម៌ស្រារបស់ប្រទេសចិន ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយ Luzhou Laojiao ឱ្យពង្រីកទៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍។