ពិធីចុះហត្ថលេខារវាងក្រុមហ៊ុន Tinh Tinh Mall របស់ លីសីន គ្រុប (LIXIN GROUP) និងក្រុមហ៊ុន ភើណូដរីខាដ គ្រុប (Pernod Ricard Group) បានប្រព្រឹត្តទៅដោយជោគជ័យ
ពត៌មានថ្មីៗ
ពត៌មានថ្មីៗ
2023-09-25
ពិធីចុះហត្ថលេខារវាងក្រុមហ៊ុន Tinh Tinh Mall របស់ លីសីន គ្រុប (LIXIN GROUP) និងក្រុមហ៊ុន ភើណូដរីខាដ គ្រុប (Pernod Ricard Group) បានប្រព្រឹត្តទៅដោយជោគជ័យ
នៅថ្ងៃទី១៦ ខែកញ្ញា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការរវាងក្រុមហ៊ុន Tinh Tinh Mall របស់ លីសីន គ្រុប(LIXIN GROUP) និងក្រុមហ៊ុន ភើណូដរីខាដ គ្រុប (Pernod Ricard Group) បានប្រព្រឹត្តទៅនៅការិយាល័យលក់គម្រោង CEO ភ្នំពេញរបស់ លីសីន គ្រុប(LIXIN GROUP) ដោយជោគជ័យ។ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការរវាងក្រុមហ៊ុន Tinh Tinh Mall និងក្រុមហ៊ុន ភើណូដរីខាដ គ្រុប (Pernod Ricard Group) គឺជាការផ្តល់សិទ្ធិជូនក្រុមហ៊ុន Tinh Tinh Mall ធ្វើជាតំណាងចែកចាយលំដាប់លេខមួយ ដែលមានសិទ្ធិលក់ចែកចាយនូវស្រា Martell ស្រា Chivas ស្រា Ballantine’s ស្រា Rémy Martin ស្រា AVION និងស្រាផ្សេងៗទៀតដែលសរុបមានចំនួន ១៨ ម៉ាក។
ក្រុមហ៊ុន Tinh Tinh Mall គឺជាក្រុមហ៊ុនមួយដែលប្រតិបត្តិការអាជីវកម្មនៅក្រោមក្រុមហ៊ុន លីសីន គ្រុប(LIXIN GROUP) ហើយក៏ជាវេទិកា (platform) ពាណិជ្ជកម្មអេឡិកត្រូនិក ដែលគាំទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជាផងដែរ។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន Tinh Tinh Mall និងក្រុមហ៊ុន ភើណូដរីខាដ គ្រុប (Pernod Ricard Group) នឹងនាំមកជូនកម្ពុជានូវបទពិសោធន៍ថ្មីស្រឡាងក្នុងការទទួលទានស្រា ជាមួយនឹងសេវាកម្មដ៏ជិតស្និទ្ធ។