ផ្សព្វផ្សាយវប្បធម៌ខ្មែរ ក្រុមហ៊ុន លីស៊ីនគ្រុប គាំទ្រពិព័ណ៌គំនូរសិល្បៈរបាំអប្សរាខ្មែរ «Apsara Dancing of Cambodia» បើកសម្ពោធយ៉ាងអធិកអធម

ពត៌មានថ្មីៗ
ពត៌មានថ្មីៗ
ដំណឹងអាជីវកម្មថ្មីៗព័ត៌មានក្រុមហ៊ុននិងព័ត៌មានសេដ្ឋកិច្ច
ត្រឡប់ក្រោយ
ពត៌មានថ្មីៗ 2023-12-18

ផ្សព្វផ្សាយវប្បធម៌ខ្មែរ ក្រុមហ៊ុន លីស៊ីនគ្រុប គាំទ្រពិព័ណ៌គំនូរសិល្បៈរបាំអប្សរាខ្មែរ «Apsara Dancing of Cambodia» បើកសម្ពោធយ៉ាងអធិកអធម

ដើម្បីជំរុញការផ្សព្វផ្សាយវប្បធម៌ប្រពៃណីកម្ពុជា និងភាពសម្បូរបែបនៃជីវភាពវប្បធម៌សិល្បៈរបស់ប្រជាជនទូទៅឲ្យឈានទៅមុខមួយកម្រិតទៀត នៅថ្ងៃទី៩ ខែធ្នូនេះ សារមន្ទីរជាតិកម្ពុជា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជាបានសហការគ្នារៀបចំកម្មវិធី «Apsara Dancing of Cambodia» ពិព័ណ៌គំនូរសិល្បៈរបាំអប្សរាខ្មែរ ដើម្បីឲ្យទស្សនិកជនស្វែងយល់ពីសម្រស់ និងភាពទាក់ទាញដែលមានតែមួយគត់របស់របាំអប្សរាក្រោមទម្រង់ពិព័ណ៌។
ប្រធានសារមន្ទីរជាតិកម្ពុជា តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជានឹងចូលរួមការសម្ពោធបើកកម្មវិធីពិព័ណ៌គំនូរនេះ។ កម្មវិធីពិព័ណ៌នេះប្រមូលផ្តុំទៅដោយស្នាដៃគំនូរប្រណិតរបស់សិល្បករចំនួន ១៤ រូប មកពីប្រទេសកម្ពុជា សហរដ្ឋអាមេរិក អ៊ីតាលី បារាំង ហ្វីលីពីន អេស្ប៉ាញ និងនូវែលសេឡង់។ល។ ចំពោះកម្មវិធីពិព័ណ៌លើកនេះ ក្រុមហ៊ុន លីស៊ីនគ្រុប ផ្តល់ការគាំទ្រផ្នែកផ្សព្វផ្សាយតាមរយៈ Simple Cambodia ដែលជាអង្គភាពផ្សព្វផ្សាយប្រតិបត្តិការនៅក្រោមក្រុមហ៊ុនរបស់ខ្លួន។
កម្មវិធីពិព័ណ៌គំនូរសិល្បៈរបាំអប្សរាខ្មែរ «Apsara Dancing of Cambodia» នឹងបញ្ចប់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ សូមស្វាគមន៍ភ្ញៀវទាំងអស់ចូលរួមទស្សនាដោយមេត្រីភាព ដើម្បីស្វែងយល់ពីភាពស្រស់ស្អាតនៃសិល្បៈរបាំអប្សរាខ្មែរ។