រីករាយថ្ងៃបុណ្យណូអែល ដែលពោរពេញដោយភាពកក់ក្តៅ | ពិធីបំភ្លឺភ្លើងដើមឈើណូអែលរបស់ក្រុមហ៊ុន LIXIN Group ត្រូវបានប្រារព្ធឡើងដោយជោគជ័យ

ពត៌មានថ្មីៗ
ពត៌មានថ្មីៗ
ដំណឹងអាជីវកម្មថ្មីៗព័ត៌មានក្រុមហ៊ុននិងព័ត៌មានសេដ្ឋកិច្ច
ត្រឡប់ក្រោយ
ពត៌មានថ្មីៗ 2023-12-20

រីករាយថ្ងៃបុណ្យណូអែល ដែលពោរពេញដោយភាពកក់ក្តៅ | ពិធីបំភ្លឺភ្លើងដើមឈើណូអែលរបស់ក្រុមហ៊ុន LIXIN Group ត្រូវបានប្រារព្ធឡើងដោយជោគជ័យ

កាលពីថ្ងៃទី15 ខែធ្នូ ក្រុមហ៊ុន មជ្ឈមណ្ឌល LIXIN CEO រួមសហការជាមួយសហគ្រាស DIA, awesomepick, Cerevisia Craft Brewery, អង្គការហ្វារពន្លឺសិល្បៈ និងក្រុមហ៊ុនផ្សេងៗទៀត បង្កើតនូវផ្សារបុណ្យណូអែលពោរពេញទៅដោយបរិយាកាសកក់ក្តៅ និងផ្តល់ជូនបទពិសោធន៍ថ្ងៃឈប់សម្រាកដ៏ល្អឥតខ្ចោះជូនដល់ភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួម។
ព្រឹត្តិការណ៍នេះមានប្រធានបទ “បំភ្លឺភ្លើងដើមឈើណូអែល និងចែករំលែកក្តីស្រលាញ់” ហើយរួមមានពិធីបរិច្ចាកសម្ភារៈសិក្សាជូនទៅដល់ស្ថាប័នសុខុមាលភាពសង្គមនៅក្នុងប្រទេសកម្ពុជា។ កម្ម
ពិធីនេះបានចាប់ផ្តើមជាផ្លូវការក្នុងបរិយាកាសដ៏កក់ក្តៅ។ តំណាងមកពី LIXIN Group សាលាអន្តរជាតិហ្គ័ងមីង និងអង្គការពន្លឺអនាគតបានរួមគ្នាបំភ្លឺភ្លើងដើមឈើណូអែល។ ខណៈពេលដែលដើមឈើណូអែលត្រូវបានបំភ្លឺ ផ្កាព្រិល និងប៉េងប៉ោងចម្រុះពណ៌ក៏ត្រូវបានបង្ហោះនៅក្នុងពេលតែមួយផងដែរ។
នៅក្នុងព្រឹត្តិការណ៍នេះ សម្ភារៈសិក្សាដែលទទួលបានទាំងឡាយក៏ត្រូវបានបរិច្ចាគទៅដល់សាលាអន្តរជាតិហ្គ័ងមីង និងអង្គការពន្លឺអនាគត។ មិនតែប៉ុណ្ណោះ យើងខ្ញុំនឹងបន្តផ្តោតនិងយកចិត្តទុកដាក់ចំពោះការលូតលាស់របស់កុមារកម្ពុជា ជួយពង្រឹងផ្លូវចិត្តរបស់កុមារ ដើម្បីឱ្យជីវិតរបស់ពួកគេមានពណ៌ស្រស់ស្អាត និងពន្លឺស្រស់ថ្លា។