LIXIN Group មានកិត្តិយសក្នុងការចូលរួមឧបត្ថម្ភ ព្រមទាំងត្រូវបានអញ្ជើញចូលរួមពិធីបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២
ពត៌មានថ្មីៗ
ពត៌មានថ្មីៗ
2023-05-10
LIXIN Group មានកិត្តិយសក្នុងការចូលរួមឧបត្ថម្ភ ព្រមទាំងត្រូវបានអញ្ជើញចូលរួមពិធីបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២
កាលពីថ្ងៃទី០៥ ឧសភា ព្រឹត្តិការណ៍បើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបើកសម្ពោធយ៉ាងអធិកអធមនៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់នៃលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកKevin Hsu នាយកប្រតិបត្តិនៃក្រុមហ៊ុនLIXIN Group ក៏ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីបើកក្នុងនាមជាអនុប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា អនុប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើង និងតំណាងអ្នកឧបត្ថម្ភ។ការដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ក្នុងន័យបង្ហាញមុខមាត់ថ្មីរបស់កម្ពុជាទៅកាន់ពិភពលោក ហើយព្រឹត្តិការណ៍នេះក៏ជាស្ពាន និងឱកាសទំនាក់ទំនងដ៏សំខាន់មួយ ដើម្បីពង្រឹងកិច្ចសន្ទនារវាងកម្ពុជា និងបណ្តាប្រទេសអាស៊ី ជាមួយនឹងពិភពលោកផងដែរ។ តាមរយៈព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍នេះ ស្ថាបត្យកម្មរបស់កម្ពុជាបានឈានទៅមុខក្នុងមួយកម្រិតទៀត ដែលប្រកបដោយគុណភាព ហើយវានឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិប្រមាណមួយលាននាក់ កេរ្តិ៍ឈ្មោះកម្ពុជានៅលើអន្តរជាតិនឹងមានភាពប្រសើរឡើង ហើយនឹងបន្តការចាក់បញ្ចូលកម្លាំងថ្មីទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាជាបន្តបន្ទាប់។
តាងនាមជាក្រុមហ៊ុនអចលនទ្រព្យខ្នាតធំមួយដែលបានចាក់ឬសយ៉ាងស៊ីជម្រៅនៅប្រទេសកម្ពុជា ការរីកចម្រើននៃLIXIN Group គឺមិនអាចឃ្លាតឆ្ងាយពីការគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជនកម្ពុជានោះទេ។ ដោយមានទឹកចិត្តដឹងគុណ LIXIN Group មានកិត្តិយសក្នុងការឧបត្ថម្ភដល់ក្រុមកីឡាវាយកូនឃ្លីលើតុជាតិកម្ពុជាក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២។
សង្ឃឹមថា ភាពវិសេសវិសាលនិងសក្តានុពលនៃកីឡាកម្ពុជានឹងរីករាលដាលទៅជុំវិញសកលលោកតាមរយៈក្រុមហ៊ុន។ LIXIN Group សូមអបអរសាទរ និងជូនពរដល់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍កម្ពុជាទទួលបានជោគជ័យពេញលេញ!