ក្រុមហ៊ុន LIXIN Group បានឧបត្ថម្ភដល់ក្រុមកីឡាវាយកូនឃ្លីលើតុកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ ហើយសង្ឃឹមថានឹងទទួលបានលទ្ធផលល្អ

ពត៌មានថ្មីៗ
ពត៌មានថ្មីៗ
ដំណឹងអាជីវកម្មថ្មីៗព័ត៌មានក្រុមហ៊ុននិងព័ត៌មានសេដ្ឋកិច្ច
ត្រឡប់ក្រោយ
ពត៌មានថ្មីៗ 2023-05-11

ក្រុមហ៊ុន LIXIN Group បានឧបត្ថម្ភដល់ក្រុមកីឡាវាយកូនឃ្លីលើតុកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ ហើយសង្ឃឹមថានឹងទទួលបានលទ្ធផលល្អ

កាលពីថ្ងៃទី០៩ ខែឧសភា ការប្រកួតកីឡាវាយកូនឃ្លីលើតុនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២នៅកម្ពុជា បានបើកជាផ្លូវការនៅពហុកីឡដ្ឋានជាតិមរតកតេជោក្នុងរាជធានីភ្នំពេញ។ តាងនាមជាអនុប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុជាតិកម្ពុជា និងជាតំណាងអ្នកឧបត្ថម្ភ លោកKevin Hsu នាយកប្រតិបត្តិក្រុមហ៊ុន LIXIN Group ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីបើកការប្រកួតនេះ។ 
ការប្រកួតវាយកូនឃ្លីលើតុឆ្នាំនេះមានរយៈពេល៨ថ្ងៃ មានវិញ្ញាសាដូចជា ក្រុមបុរស ក្រុមនារី វាយគូបុរស វាយគូនារី វាយគូចម្រុះ បុរសឯកត្តជន និងនារីឯកត្តជន។
អត្តពលិកឆ្នើមមកពីប្រទេសកម្ពុជា ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី ឡាវ ថៃ វៀតណាម និងប្រទេសតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀតបានចូលរួមក្នុងការប្រកួតនេះ។
ក្នុង​នាម​ជា​អ្នក​ឧបត្ថម្ភ​ដល់​ក្រុម​វាយ​កូន​ឃ្លី​លើ​តុ​ជាតិ​កម្ពុជា ក្រុមហ៊ុន LIXIN Group ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ចំពោះ​ការ​ប្រកួត​របស់​ក្រុម​វាយ​កូន​ឃ្លី​លើ​តុ​ជាតិ​កម្ពុជា។ ក្នុងការប្រកួតកីឡាវាយកូនឃ្លីលើតុលើកនេះ ដើម្បីលើកទឹកចិត្តដល់កីឡាករ LIXIN Group នឹងផ្តល់ជូននូវថវិកាសរុបប្រមាណ ២ម៉ឺនដុល្លារអាមេរិក ជាប្រាក់រង្វាន់លើកទឹកចិត្តដល់អត្តពលិក ដែលដណ្ដើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ។ ដើម្បីលើកទឹកចិត្តដល់អត្តពលិកឱ្យសម្រេចបាននូវសមិទ្ធផលល្អឱ្យវិស័យកីឡាវាយ​កូន​ឃ្លី​លើ​តុកម្ពុជា​។