ចំនួនស្វែងរក និងកក់ផលិតផលទេសចរណ៍នៅទីក្រុងភ្នំពេញតាមអ៊ីនធឺណិតបានកើនឡើង! យើងរំពឹងថានឹងទទួលភ្ញៀវទេសចរចិនកាន់តែច្រើននៅពីរខែខាងមុខ!
ពត៌មានថ្មីៗ
ពត៌មានថ្មីៗ
2023-03-09
ចំនួនស្វែងរក និងកក់ផលិតផលទេសចរណ៍នៅទីក្រុងភ្នំពេញតាមអ៊ីនធឺណិតបានកើនឡើង! យើងរំពឹងថានឹងទទួលភ្ញៀវទេសចរចិនកាន់តែច្រើននៅពីរខែខាងមុខ!
យោងតាមប្រភពប្រព័ន្ធផ្សព្វផ្សាយចិន ដោយបានធ្វើការស្រាវជ្រាវពីវេទិកាធ្វើដំណើរទេសចរណ៍តាមអ៊ីនធឺណិតជាច្រើនបានឱ្យដឹងថា៖ អ្នកទេសចរក្នុងប្រទេសចិនបានចាប់ផ្តើមរៀបចំថ្ងៃឈប់សម្រាក "ថ្ងៃទី 1 ឧសភា" រួចទៅហើយ ទាំងដែរពិធីចូលឆ្នាំមិនទាន់កន្លងផុតទៅយូរប៉ុន្មានផង។ជាមួយនឹងសេរីភាវូបនីយកម្មនៃការធ្វើដំណើរក្រៅប្រទេសរបស់ប្រទេសចិន ការស្វែងរក និងកក់ផលិតផលទេសចរណ៍នៅទីក្រុងភ្នំពេញសម្រាប់ថ្ងៃឈប់សម្រាក "ថ្ងៃទី 1 ឧសភា" បានកើនឡើងសម្រាប់គោលដៅទីក្រុងភ្នំពេញ បាងកក សេអ៊ូល ហុងកុង ម៉ាកាវ គូឡាឡាំពួ ម៉ូស្គូ ភូកេត ហូជីមិញ ឈៀងម៉ៃ និង ការស្វែងរកផលិតផលទេសចរណ៍ក្នុងទីក្រុងផ្សេងៗ ហើយចំនួននៃការកក់ក៏កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
សេចក្តីប្រកាសនាពេលថ្មីៗនេះ មានដូចជាការលើកលែងការត្រួតពិនិត្យមុនពេលចូលក្នុងប្រទេសចិន ការលុបចោល "ច្បាប់ពាក់ម៉ាស" នៅក្នុងទីក្រុងហុងកុង និងការបន្ធូរបន្ថយគោលនយោបាយពីប្រទេសចិនចូលទៅប្រទេសជប៉ុន ផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរឆ្លងដែន។ ទិន្នន័យCtrip បានបង្ហាញថា ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ទោះបីជាចំនួនជើងហោះហើរចេញក្រៅនៅតែមានចំនួនតិចបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ 2019 ក៏ដោយ ប្រជាប្រិយភាពនៃការស្វែងរកសំបុត្រយន្តហោះបែរជាបានឈានដល់ប្រហែល 80% នៃរយៈពេលដូចគ្នាក្នុងឆ្នាំ 2019។
ចាប់តាំងពីទេសចរក្នុងប្រទេសដំណើរការឡើងវិញ ភ្នាក់ងារទេសចរណ៍បានលើកឡើងនូវផលិតផលទេសចរណ៍ទៅកាន់ប្រាសាទអង្គរវត្តក្នុងប្រទេសកម្ពុជា នាំក្រុមភ្ញៀវទេសចរមកពីទីក្រុងនានាដូចជា Guangzhou, Xi'an និង Shenzhen បានមកធ្វើដំណើរកំសាន្ត។ ជនជាតិចិនវ័យក្មេងជាច្រើននាក់ដែលចូលចិត្តទេសចរណ៍ បានធ្វើដំណើរមកប្រទេសកម្ពុជាដើម្បីដើរលេងកំសាន្ត ហើយបានចែករំលែកអំពីយុទ្ធសាស្រ្តក្នុងការធ្វើដំណើរជាច្រើននៅតាមបណ្តាញសង្គម ។
គួរជម្រាបថា ជាមួយនឹងការកើនឡើងនៃវិស័យទេសចរណ៍ក្រៅប្រទេសរបស់ប្រទេសចិន ថ្មីៗនេះ ភ្នាក់ងារទេសចរណ៍ និងអន្តរការីមួយចំនួន បានចាប់ផ្តើមផ្សព្វផ្សាយព័ត៌មានអំពីសំបុត្រយន្តហោះពីទីក្រុងសៀងហៃ ទៅកាន់ខេត្តសៀមរាប ។ មានការរៀបចំព្រឹត្តិការណ៍ទ្រង់ទ្រាយធំក្នុងប្រទេសកម្ពុជាដូចជា៖ ពិធីបុណ្យសង្ក្រាន្ត និងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ក្នុងប៉ុន្មានខែខាងមុខ ។ ជឿជាក់ថាការបន្ធូរគោលនយោបាយចូលប្រទេសរបស់ប្រទេសចិន ការកើនឡើងនៃជើងហោះហើរត្រង់រវាងចិន និងកម្ពុជា និងបុណ្យឈប់សម្រាក "ថ្ងៃទី 1 ឧសភា" នឹងធ្វើឱ្យកម្ពុជាអាចទទួលស្វាគមន៍ភ្ញៀវទេសចរចិនកាន់តែច្រើន។