ការតាំងពិពណ៌ស្នាដៃសិល្បៈអំពីប្រធានបទ "រូបភាពនៃជីវិត" នៅLIXIN CEO Centerបានបើកជាផ្លូវការហើយ
ពត៌មានថ្មីៗ
ការតាំងពិពណ៌ស្នាដៃសិល្បៈអំពីប្រធានបទ "រូបភាពនៃជីវិត" នៅLIXIN CEO Centerបានបើកជាផ្លូវការហើយ
នៅថ្ងៃទី 19 ខែមករា ការតាំងពិព័រណ៍សិល្បៈ "រូបភាពនៃជីវិត"ដែលរៀបចំរួមគ្នាដោយLIXIN Group និង CHHAN DINA Gallery បានចាប់ផ្តើមបើកជាផ្លូវការនៅសាលពិព័រណ៍LIXIN CEO Center ដោយដាក់បង្ហាញនូវរូបគំនូរជាច្រើនរបស់ CHHAN DINA។ភ្ញៀវជាច្រើនបានមកជួបជុំគ្នានៅទីនេះ រីករាយជាមួយនឹងវប្បធម៌ខ្មែរដ៏អស្ចារ្យដែលឆ្លុះបញ្ជាំងពីសិល្បៈអន្តរជាតិ។អ្នកស្រីDina Chhan កើតនៅឆ្នាំ ១៩៨៤ ជាវិចិត្រករឆ្នើមម្នាក់ក្នុងប្រទេសកម្ពុជា។អ្នកស្រីធ្លាប់បានដាក់តាំងបង្ហាញគំនូរនៅប្រទេសកម្ពុជា កូឡុំប៊ី បារាំង សិង្ហបុរី និងចិន សហរដ្ឋអាមេរិក។អ្នកស្រីជាសិល្បករខ្មែរតែម្នាក់គត់ដែលបានចូលរួមក្នុងគម្រោងសកម្មភាពកម្ចាត់មីនរបស់អង្គការសហប្រជាជាតិកម្ពុជា។ ក្នុងនាមជាអ្នកបង្កើតទីក្រុងឱ្យកាន់តែប្រសើរឡើងក្នុងប្រទេសកម្ពុជាLIXIN Groupប្ដេជ្ញាចិត្តយ៉ាងមោះមុតក្នុងការលើកកម្ពស់វប្បធម៌ខ្មែរទៅកាន់ពិភពលោក និងសូមឱ្យការងារព្រមទាំងម្ចាស់ផ្ទះដ៏មានកិត្យានុភាពដែលរស់នៅក្នុងមជ្ឈមណ្ឌលCEOរបស់លីសីុននាពេលអនាគតទទួលបាននូវអារម្មណ៍ទាក់ទាញនៃវប្បធម៌កម្ពុជា។ការតាំងពិព័រណ៍សិល្បៈជាមួយនឹងប្រធានបទ "រូបភាពនៃជីវិត" នឹងបន្តបើករហូតដល់ចុងខែមករា។ សូមអញ្ជើញមកកាន់សាលពិព័រណ៍ LIXIN CEO Centerដើម្បីទស្សនាទាំងអស់គ្នា។