កម្ពុជាអនុម័តគម្រោងវិនិយោគ៤៤៤លានដុល្លារក្នុងរយៈពេល១៥ថ្ងៃ
ពត៌មានថ្មីៗ
កម្ពុជាអនុម័តគម្រោងវិនិយោគ៤៤៤លានដុល្លារក្នុងរយៈពេល១៥ថ្ងៃ
ក្នុងរយៈពេល ១៥ថ្ងៃ នៃខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ចំនួន ២២ ដែលមានទុនវិនិយោគសរុបប្រមាណជាង ៤៤៤លានដុល្លារអាម៉េរិក។សេចក្តីជូនដំណឹងនេះបង្ហាញថា គម្រោងវិនិយោគថ្មីចំនួន 22 រួមមានការធ្វើអាជីចកម្មមជ្ឈមណ្ឌលទិន្នន័យ រោងចក្ររ៉ែដែក រោងចក្រកាត់ដេរ កសិដ្ឋានចិញ្ចឹមជ្រូកនិងរោងចក្រកែច្នៃ មជ្ឈមណ្ឌលដឹកជញ្ជូន រោងចក្រផលិតគ្រឿងសង្ហារឹម។ល។ក្នុងឆ្នាំ 2023 CDCបានអនុម័តគម្រោងវិនិយោគសរុបចំនួន 268 ដែលមានទុនវិនិយោគសរុបចំនួន 4.92 ពាន់លានដុល្លារអាមេរិក កើនឡើង 22% ពីមួយឆ្នាំទៅមួយឆ្នាំ។ គម្រោងវិនិយោគផ្តោតសំខាន់លើវិស័យឧស្សាហកម្ម សំណង់ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងទេសចរណ៍។ក្នុងចំណោមនោះ ការវិនិយោគក្នុងវិស័យឧស្សាហ៍កម្មបានរក្សាបាននូវនិន្នាការរីកចម្រើនយ៉ាងខ្លាំង ដែលស្មើនឹង 92% នៃចំនួនសរុបនៃគម្រោងដែលបានអនុម័តថ្មី ហើយចំនួនទឹកប្រាក់វិនិយោគមានចំនួន 46% នៃចំនួនទឹកប្រាក់វិនិយោគសរុប ហើយគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមាន 2.6% នៃ ចំនួនគម្រោងសរុប ហើយទំហំវិនិយោគមានចំនួន ៤៤% នៃចំនួនវិនិយោគសរុប។ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានទាក់ទាញក្រុមហ៊ុនចិនកាន់តែច្រើនមកបណ្តាក់ទុននៅកម្ពុជា តាមរយៈការសាងសង់រួមគ្នានៃ "គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ" ជាពិសេសក្នុងវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធ។