នៅឆ្នាំ២០២៣ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មអន្តរជាតិ ៤៦,៨ ពាន់លានដុល្លារ

ពត៌មានថ្មីៗ
ពត៌មានថ្មីៗ
ដំណឹងអាជីវកម្មថ្មីៗព័ត៌មានក្រុមហ៊ុននិងព័ត៌មានសេដ្ឋកិច្ច
ត្រឡប់ក្រោយ
ពត៌មានថ្មីៗ 2024-01-15

នៅឆ្នាំ២០២៣ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មអន្តរជាតិ ៤៦,៨ ពាន់លានដុល្លារ

ក្នុងឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាកើនដល់៤៦,៨ពាន់លានដុល្លារ ហើយចិននៅតែជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា។របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងទៀតថា ពេញមួយឆ្នាំ២០២៣នេះ កម្ពុជានាំចេញទំនិញទៅផ្សារអន្តរជាតិ មានទឹកប្រាក់ចំនួន ២២,៦៤៤,៩៨៩,ពាន់លានដុល្លារកើនឡើង១.៨ភាគរយ ដោយឡែកចំពោះការនាំចូលវិញ បើតាមរបាយការណ៍បានបង្ហាញថា កម្ពុជានាំចូលទំនិញក្នុងបរិមាណចំនួន ២៤,១៨៣,០៤៣,០០០ពាន់លានដុល្លារ ធ្លាក់ចុះ ៥ភាគរយ ក្នុងមួយឆ្នាំ។
ប្រទេសដែលជាទីផ្សារសំខាន់ៗ របស់កម្ពុជារួមមាន៖ ទីផ្សារប្រទេសចិន មានទឹកប្រាក់ជាង១២,២ពាន់លានដុល្លារ កើនឡើង ៥ភាគរយ, អាមេរិកមានទឹកប្រាក់ជាង  ៩,១ ពាន់លានដុល្លារ ថយចុះ ១.៤ភាគរយ, វៀតណាមជាង 6.5ពាន់លានដុល្លារ កើនឡើង៧.៣ភាគរយនិងបណ្តាទីផ្សារសំខាន់ៗមួយចំនួនទៀត។
ដោយឡែកផលិតផលសំខាន់ៗ ដែលកម្ពុជានាំចេញទៅបរទេសវិញ រួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ មានទឹកប្រាក់ជិត ៨ពាន់លានដុល្លារ, ម៉ាស៉ីន និងឧបករណ៍អគ្គិសនី មានទឹកប្រាក់ជាង ៣ពាន់លានដុល្លារ, វត្ថុធ្វើពីស្បែក និងបរិក្ខារធ្វើពីរោមសត្វ មានទឹកប្រាក់ជាង ១ពាន់លានដុល្លារ និងផលិតផលមួយចំនួនទៀត៕