ការនាំចេញពីកម្ពុជាទៅកាន់ប្រទេសសមាជិក RCEP កើនឡើង 22% ពីមួយឆ្នាំទៅមួយឆ្នាំ
ពត៌មានថ្មីៗ
ពត៌មានថ្មីៗ
2023-10-30
ការនាំចេញពីកម្ពុជាទៅកាន់ប្រទេសសមាជិក RCEP កើនឡើង 22% ពីមួយឆ្នាំទៅមួយឆ្នាំ
យោងតាមព័ត៌មានដែលមានប្រភពចេញពីក្រសួងពាណិជ្ជកម្មនាពេលថ្មីៗនេះបានឱ្យដឹងថា ក្នុងរយៈពេល8ខែដំបូងនៃឆ្នាំនេះ កម្ពុជាបាននាំចេញទំនិញដែលមានតម្លៃ 5.26 ពាន់លានដុល្លារទៅឱ្យសមាជិកនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កើនឡើង 22% បើប្រៀបធៀបជាមួយតម្លៃ 4.3 ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុនប្រភពបានចង្អុលបង្ហាញថា ចាប់ពីខែមករាដល់ខែសីហាឆ្នាំនេះ គោលដៅនាំចេញសំខាន់ៗចំនួនបីរបស់កម្ពុជាក្រោមកិច្ចព្រមព្រៀង RCEP គឺវៀតណាម ចិន និងជប៉ុន។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ មានប្រសាសន៍ថា RCEP ដែលចូលជាធរមានកាលពីឆ្នាំមុន គឺជាកត្តាជំរុញដ៏សំខាន់នៃកំណើនការនាំចេញរបស់កម្ពុជា ហើយបានក្លាយជាមេដែកសម្រាប់ការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើនមកកម្ពុជា។
គួរជម្រាបថា រដ្ឋសមាជិក RCEP រួមមានសមាជិកចំនួន 15 ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសអាស៊ានចំនួន 10 និងប្រទេសជាដៃគូសំខាន់ៗចំនួន5ទៀត គឺ៖ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលហ្សេឡង់។