ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុរកចំណូលបាន 11 លានដុល្លារក្នុងរយៈពេល 4 ខែ
ពត៌មានថ្មីៗ
ពត៌មានថ្មីៗ
2023-03-04
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុរកចំណូលបាន 11 លានដុល្លារក្នុងរយៈពេល 4 ខែ
ក្រសួងសាធារណការបានបញ្ជាក់ថា ចាប់ពីការបើកដំណើរការក្នុងខែតុលា ឆ្នាំ2022 ដល់ខែកុម្ភៈ ឆ្នាំ2023 មានរថយន្តជិត 1.9លានគ្រឿងឆ្លងកាត់ផ្លូវល្បឿនលឿនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលក្នុងនោះរថយន្តចំនួន 1.4លានគ្រឿងត្រូវបានគិតថ្លៃ ទទួលបានចំណូលជិត 11លានដុល្លារអាមេរិក។ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាផ្លូវល្បឿនលឿនដំបូងគេក្នុងប្រទេសកម្ពុជា ដែលវាត្រូវបានបើកអោយគ្រប់យានជំនិះប្រើប្រាស់ដោយមិនគិតថ្លៃក្នុងអំឡុងពេលដំណើរការសាកល្បងកាលពីខែតុលា ឆ្នាំមុន។ នៅថ្ងៃទី1 ខែវិច្ឆិកា ឆ្នាំដដែល បានអនុវត្តការបញ្ចុះតម្លៃ20% ហើយតម្លៃត្រូវបានគិតថ្លៃតាមគំរូ និងរយៈចម្ងាយផ្លូវពិតប្រាកគិតជាប្រាក់មានចំនួនប្រហែល 12 ដុល្លារទៅ 60ដុល្លារ។
ផ្លូវល្បឿនលឿននេះ ត្រូវបានសាងសង់ឡើងដោយ CRBC ចំណាយអស់ 2ពាន់លានដុល្លារអាមេរិក និងដំណើរការក្នុងទម្រង់ BOT (Build-Operate-Transfer)។ គម្រោងនេះបានចាប់ផ្តើមនៅខែមីនា ឆ្នាំ 2019 ហើយមានរយៈពេលប្រតិបត្តិការ 50 ឆ្នាំ។ ប្រវែងសរុប 187.05 គីឡូម៉ែត្រ លាតសន្ធឹងលើខេត្តចំនួន 5 ដែលមានល្បឿនកំណត់ពី 80 ទៅ 120 គីឡូម៉ែត្រក្នុងមួយម៉ោង ដោយតភ្ជាប់រាជធានីភ្នំពេញ និងកំពង់ផែទឹកជ្រៅអន្តរជាតិខេត្តព្រះសីហនុ។
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជួយសម្រួលដល់ការដឹកជញ្ជូនទំនិញរវាងតំបន់សេដ្ឋកិច្ចទាំងពីរ ជួយជំរុញកំណើនសេដ្ឋកិច្ចនៅថ្នាក់ខេត្ត និងថ្នាក់ជាតិ កាត់បន្ថយពេលវេលាធ្វើដំណើររវាងតំបន់ទាំងពីរពី 5 ម៉ោងទៅ 2 ម៉ោង។