លីស៊ីន គ្រុប ធ្វើកម្មវិធីសប្បុរសធម៌ជាបន្តបន្ទាប់ យកចិត្តទុកដាក់ថែទាំសុខភាពផ្លូវចិត្តរបស់កុមារកម្ពុជា
ពត៌មានថ្មីៗ
លីស៊ីន គ្រុប ធ្វើកម្មវិធីសប្បុរសធម៌ជាបន្តបន្ទាប់ យកចិត្តទុកដាក់ថែទាំសុខភាពផ្លូវចិត្តរបស់កុមារកម្ពុជា
ថ្មីៗនេះ ក្រុមហ៊ុន លីស៊ីន គ្រុប បានចាប់ផ្តើមសកម្មភាពសប្បុរសធម៌ជាបន្តបន្ទាប់ ដើម្បីផ្ញើសេចក្តីយកចិត្តទុកដាក់ និងភាពកក់ក្តៅដល់កុមារកម្ពុជា។ ក្រុមហ៊ុន លីស៊ីន គ្រុប ទទួលបានសម្ភារៈសិក្សាមួយចំនួនពីពិធីបំភ្លឺភ្លើងដើមឈើណូអែលកាលពីថ្ងៃទី15 ខែធ្នូ បន្ទាប់មកមានក្រុមការងារមួយក្រុមបានយកនូវសម្ភារៈទាំងនេះជូនទៅកាន់អង្គការពន្លឺអនាគត និងសាលាអន្តរជាតិហ្គ័ងមីង បង្កើតនូវបរិយាកាសដ៏ល្អ និងផ្តល់ការយកចិត្តទុកដាក់ចំពោះការលូតលាស់របស់យុវជន និងកុមារកម្ពុជា ។
ក្រុមការងាររបស់ក្រុមហ៊ុន លីស៊ីន គ្រុបបានធ្វើការបញ្ជូនសម្ភារៈសិក្សា និងរៀបចំអំណោយបុណ្យណូអែលយ៉ាងយកចិត្តទុកដាក់។
លោក Kevin Hsu នាយកប្រតិបត្តិនៃក្រុមហ៊ុន លីស៊ីន គ្រុបបានជជែកលេងជាមួយកុមារ។ដោយបានសួរសុខទុក្ខពីជីវភាពរស់នៅ លក្ខខណ្ឌសិក្សា និងសុខភាពផ្លូវចិត្តរបស់ពួកគេ ហើយបានជូនពរពួកគេឱ្យមានភាពសប្បាយរីករាយក្នុងឆ្នាំថ្មីឆ្នាំ 2024 ខាងមុខនេះ។